Connect with us

សន្តិសុខសង្គម

នគរបាលខេត្តព្រះសីហនុ ស្នើឲ្យម្ចាស់គណនីហ្វេស​ប៊ុក​ឈ្មោះ Srey pov ចូលបំភ្លឺរឿងពិន័យជាតិស្រវឹង​២លានរៀលមិនមានវិក្កយបត្រ

បានផុស

នៅ

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានប្រកាសច្រានចោលពីការចោទប្រកាន់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey Pov ដែលបានផ្សព្វផ្សាយលើបណ្ដាលសង្គមពាក់ព័ន្ធករណីដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាមួយនឹងការច្រានចោលនេះ កម្លាំងជំនាញក៏បានស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកនេះ ចូលមកបំភ្លឺនៅស្នងការដ្ឋានខេត្ត បើសិនជាមានករណីបែបនេះកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅត្រួតជាតិអាកុល នៅលើផ្លូវ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយបានពិនិត្យណែនាំ រថយន្ត និងម៉ូតូជាច្រើនគ្រឿង។ ដោយឡែកក្នុងពេលត្រួតពិនិត្យនោះ បានពិនិត្យរថយន្តមួយគ្រឿងម៉ាក AlPHAND ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា មានជាតិអាកុលក្នុងខ្លួន ០,៦៨ ក្នុងមួយលីត្រខ្យល់​ ហើយត្រូវបានសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងសិន ពេលស្វាង ទើបសមត្ថកិច្ចសម្របសម្រួលឲ្យទៅផ្ទះវិញ។

ស្នងការដ្ឋានខេត្តព្រះសីហនុ បញ្ជាក់ថា ក្នុងពេលនោះស្រាប់តែមានស្ត្រី២នាក់ ថត Video ឡូឡា នៅកន្លែងសមត្ថកិច្ចធ្វើការចង់រំដោះជនជាតិចិននោះ ហើយជេរប្រមាថមើលងាយលើកងកម្លាំងសមត្ថកិច្ច និយាយទៅមុខ ទៅក្រោយ ទំនងជាស្រវឹងដូចជនជាតិចិននោះដែរ និងរំខានដល់កិច្ចការរបស់សមត្ថកិច្ច ថែមទាំងបានបង្ហោះផ្សាយផ្អើលពេញបណ្តាញសង្គម ព្រមទាំងបានជំរុញឱ្យលុយទៅសមត្ថកិច្ចប៉ុន្មានក៏បានដែរ តែសមត្ថកិច្ចមិនយកលុយជាដាច់ខាត។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “ប្លែកៗចាប់អារម្មណ៍” ក្រោយពីបានឃើញការបង្ហោះលើបណ្ដាលសង្គមរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey pov ក៏បានយកវីដេអូមកបង្ហោះបន្ត និងបានសរសេរស្រង់សម្ដីរបស់ម្ចាស់គណនីមករៀបរាប់ថា ជនជាតិចិនបើកបរលើសជាតិអាល់កុល ០,៦៨ មីលីក្រាមក្នុងមួយលីត្រខ្យល់ ត្រូវផាកពិន័យ ២លានរៀល អោយចេញវិក្កយបត្របង់លុយអោយក៏មិនព្រមសូមបងប្អូន ពិចារណាទាំងអស់គ្នាខាងណាខុសខាងណាត្រូវ.! កើតឡើងពេលយប់អាធ្រាតឈានចូល ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៦ស្ថិតនៅក្រុងព្រះសីហនុ ចុងក្រោយ សមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរជនជាតិចិន

ក្រោយមានការចែករំលែកជាច្រើននៅលើបណ្ដាញសង្គម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣កុម្ភៈនេះ បានប្រកាសបដិសេធ និងច្រានចោល ហើយក៏ស្នើឲ្យម្ចាស់គណនីចូលមកបំភ្លឺនៅស្នងការដ្ឋានបើសិនជាមានករណីបែបនេះកើតឡើងពិតមែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម