កីឡា
ថ្ងៃនេះមាន ៣ ក្រុមនឹងឡើងវគ្គ ៨ ក្រុមចុងក្រោយមុនគេក្នុង ពានសម្តេចតេជោ
៣គូនឹងប្រកួតជើងទី២ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ហើយនឹងនឹងរកឃើញក្រុមចំនួន ៣ មុនគេបានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។

វិសាខា ត្រូវបើកទ្វារកីឡដ្ឋានវិសាខា ទទួលក្រុម ភ្នំពេញហ្គាឡាក់ស៊ី វេលាម៉ោង ៦ ល្ងាច។ វិសាខា នឹងឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយយ៉ាងងាយស្រួល បន្ទាប់ពីជើងទី១ ពួកគេ បានយកឈ្នះ ភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផលធំធេង ១៣-០។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ការប្រកួតនេះ អ្នកគាំទ្រអាចចូលទស្សនាបានសេរី។

នៅកីឡដ្ឋានភ្នំពេញក្រោន ក្រុមខេត្តត្បូងឃ្មុំ ត្រូវធ្វើដំណើរមកពីខេត្តបានដើម្បីសួរសុខទុក្ខក្រុមក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន វេលាម៉ោង ៦ ដែរ។ ការប្រកតួតនេះ ម្ចាស់ផ្ទះភ្នំពេញក្រោន ក៏មានការលើកទឹកចិត្តឲ្យអ្នកគាំទ្រចូលទស្សនាឲ្យបានច្រើនកុះករដែរគឺ រាល់អ្នកគាំទ្រទិញសំបុត្រ ១ ទទួលបាន ១ សំបុត្រទៀត។ កាលពីជើងទី១ ភ្នំពេញក្រោន បានឈ្នះ ក្រុមខេត្តត្បូងឃ្មុំ ដោយលទ្ធផល ៣-០ ហើយជើងទី២នេះក៏មិនមានអ្វីជាឧបសគ្គធំដែរ។

ចំណែក បឹងកេត វិញ បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុម ឡាយអ៊ិនឃីង ខេត្តសៀមរាប វេលាម៉ោង ៦។ បឹងកេត នឹងមិនលំបាកសម្រាប់ការបន្តដំណើរទៅកាន់វគ្គ ៨ ក្រុមចុងក្រោយឡើយ បន្ទាប់ពីជើងទី១ ពួកគេបានឈ្នះ ៩-០។

ក្រុមព្រះខ័នរាជស្វាយរៀង មិនទាន់ប្រកួតជើងទី២ ជាមួយ ក្រុមបាត់ដំបង យូណៃធីត ទេ ដោយសារជាប់ភារកិច្ចក្នុងពានរង្វាន់អន្តរជាតិ Shoppe Cup ជាមួយក្រុមម្ចាស់ Lion City Sailors របស់សិង្ហបុរី នៅថ្ងៃទី៥ ខែកុម្ភៈ។

កម្មវិធីប្រកួត
- វិសាខា vs ភ្នំពេញហ្គាឡាក់ស៊ី នៅកីឡដ្ឋាន វិសាខា
- ភ្នំពេញក្រោន vs ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន ភ្នំពេញក្រោន
- បឹងកេត vs ឡាយអ៊ិនឃីង ខេត្តសៀមរាប នៅពហុកីឡដ្ឋានជាតិអូឡាំពិក

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


