ព័ត៌មានអន្ដរជាតិ
កូនសិស្សរាប់ពាន់នាក់នៅឥណ្ឌូណេស៊ី ពុលអាហារ ពីកម្មវិធីឥតគិតថ្លៃ
កូនសិស្សឥណ្ឌូណេស៊ីជិត ២ ០០០នាក់ បានពុលអាហារពីកម្មវិធីដែលផ្តល់ដោយរដ្ឋាភិបាលក្នុងឆ្នាំ ២០២៦ ទោះបីជាកម្មវិធីនេះមានគោលដៅល្អ និងជួយឱ្យសិស្សបានចូលរៀនក៏ដោយ។ ហេតុការណ៍នេះ បង្កឱ្យមានការសង្ស័យលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ចំពោះសុវត្ថិភាពចំណីអាហារនៅក្នុងកម្មវិធីរបស់ខ្លួន។

ការផ្ទុះឡើងចុងក្រោយបំផុតកើតឡើងនៅថ្ងៃទី ៣០ខែមករា ឆ្នាំ២០២៦ ក្នុងទីក្រុង Muaro Jambi Regency រដ្ឋ Jambi ជាកន្លែងដែលសិស្សជាង១៤៥នាក់ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទានអាហារសូតូ (ស៊ុបប្រពៃណីឥណ្ឌូណេស៊ី) ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតវិទ្យាល័យ។ នេះបើតាមអង្គភាពសេវាបំពេញបន្ថែមអាហារូបត្ថម្ភក្នុងស្រុក [SPPG]។
នៅប្រទេសឥណ្ឌូណេស៊ី ការផ្តល់អាហាររូបត្ថម្ភដោយឥតគិតថ្លៃ (MBG) ដល់សិស្សសាលា ជាកម្មវិធីរបស់រដ្ឋាភិបាលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភរលើកុមារ។ ប៉ុន្តែកុមាររាប់ពាន់នាក់ទទួលរងការពុលអាហារបន្ទាប់ពីបានទទួលទានអាហារថ្ងៃត្រង់របស់សាលា។ នេះបើតាមសារព័ត៌មាន DW បានរាយការណ៍កាលពីខែតុលា ឆ្នាំ២០២៥។
លើសពីនេះកម្មវិធីរបស់រដ្ឋាភិបាលដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភរបស់កុមារ បាននាំឱ្យមានការពុលអាហាររីករាលដាល។
មិនតែប៉ុណ្ណោះ របាយការណ៍ដដែលឱ្យដឹងថា មានសិស្សជាច្រើននាក់ រួមទាំងសិស្សនៅតំបន់ West Java ក៏បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទានអាហាររបស់សាលាផងដែរ។
ចំណែកក្រុមអ្នកស៊ើបអង្កេតបានស្តីបន្ទោសចំពោះបុគ្គលិក ដែលអនុវត្តអនាម័យមិនបានល្អ ទាំងក្នុងផ្ទះបាយ និងកង្វះការត្រួតពិនិត្យ។ យ៉ាងណា ក្រុមអ្នកតស៊ូមតិលើកឡើងថា កម្មវិធីនេះធ្វើឡើងប្រញាប់ប្រញាល់ ក្រោមហេតុផលនយោបាយ។ ទោះបីជាមានការអំពាវនាវឱ្យផ្អាកកម្មវិធីនេះក៏ដោយ តែរដ្ឋាភិបាលគ្រោងនឹងពង្រីកដល់សិស្ស ៨៣លាននាក់បន្ថែមទៀត។
យោងតាមសារព័ត៌មាន FBC News, ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថាអាជ្ញាធរឥណ្ឌូណេស៊ី បានធ្វើការស៊ើបអង្កេតករណីពុលអាហារ ចំពោះកុមារជិត ៧០០នាក់ នៅក្នុងខេត្ត Yogyakarta បន្ទាប់ពីសិស្សបានបរិភោគអាហារ ដែលរៀបចំក្រោមកម្មវិធីអាហារឥតគិតថ្លៃ របស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ។
គួរឱ្យដឹងថាកម្មវិធីអាហារនៅសាលាដែលបានដាក់ឱ្យដំណើរការក្នុងខែមករា គឺជាការសន្យា នៃយុទ្ធនាការបោះឆ្នោតដ៏សំខាន់មួយរបស់លោក Prabowo ។
យ៉ាងណាមានកុមារប្រហែល ១៥ ០០០នាក់ ក្នុងឆ្នាំ ២០២៥ បានធ្លាក់ខ្លួនឈឺទៅវិញក្រោមកម្មវិធីនេះទៅវិញ។ បើទិន្នន័យពីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក [JPPI] ដែលបានបង្ហាញ៕
អត្ថបទ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


