ព័ត៌មានអន្ដរជាតិ
៤ចំណុច ដែលលោកស្រី Rodriguez ផ្លាស់ប្តូរ វ៉េណេស៊ុយអេឡា
តាមការលើកឡើងពីភ្នាក់ងារ straitstimes នៅក្នុងរយៈពេលមួយខែ ចាប់តាំងពីប្រតិបត្តិការយោធាដ៏សាហាវរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីបណ្ដោះអាសន្នលោកស្រី Delcy Rodriguez បានធ្លាក់ចូលទៅក្នុងការទាមទារជាច្រើនពីទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលនៅតែគាំទ្រវោហាសាស្ត្រឆ្វេងនិយមលោក Hugo Chavez។

ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់លោកស្រី ស្ថានភាពបាននិងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រោយគ្មានមេដឹកនាំដែលត្រូវបណ្តេញចេញលោក នីកូឡាស ម៉ាឌូរ៉ូ ធ្វើជាប្រមុខបន្តទៀត។
ទី១ ទំនាក់ទំនងរបស់លោកត្រាំ
មិនដូចការឈ្លានពានប្រទេសអ៊ីរ៉ាក់ទេ ទីក្រុងវ៉ាស៊ីនតោនបានចៀសវាងការបែកបាក់ទាំងស្រុងនៃភាពជាអ្នកដឹកនាំបន្ទាប់ពីកងកម្លាំងពិសេសអាមេរិក បានចាប់ខ្លួនលោកម៉ាឌូរ៉ូ ដោយជ្រើសរើសជំនួសវិញដើម្បីអនុញ្ញាតឲ្យអនុប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីន ឡើងកាន់អំណាច។
ចាប់តាំងពីពេលនោះមក ត្រាំបាននិយាយថា លោកបានធ្វើការយ៉ាងល្អ ជាមួយលោកស្រី Rodriguez ហើយមេដឹកនាំបណ្ដោះអាសន្នរូបនេះ ត្រូវបានគេរំពឹងថា នឹងទៅទស្សនកិច្ចអាមេរិក។ ក្រោយៗមកទៀត ប្រទេសទាំងពីរបានផ្លាស់ប្តូរទំនាក់ទំនងការទូតឡើងវិញ ដែលធ្លាប់កាត់ផ្តាច់កាលពីឆ្នាំ ២០១៩ ក្រោមការដឹកនាំរបស់លោកម៉ាឌូរ៉ូ។ ប៉ុន្តែលោកត្រាំក៏បានព្រមាន Rodriguez ថា គាត់អាចប្រឈមមុខនឹងជោគវាសនាស្រដៀងគ្នាទៅនឹងលោកម៉ាឌូរ៉ូ ប្រសិនបើលោកស្រីបរាជ័យក្នុងការធ្វើសកម្មភាពទាមទាររបស់អាមេរិក លើកំណែទម្រង់គោលនយោបាយ និងការទទួលបានប្រេងជាដើម។
ទី២ កំណែទម្រង់ប្រេង
រដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោកស្រី Rodriguez បានអនុម័តកំណែទម្រង់យ៉ាងឆាប់រហ័ស ចំពោះឧស្សាហកម្មប្រេង ជាអ្វីដែលអ្នកវិភាគលើកពិពណ៌នាថា ជាច្បាប់ដែលទទួលឥទ្ធិពលយ៉ាងខ្លាំងពីវ៉ាស៊ីនតោន។ ក្រុមហ៊ុនឯកជនឥឡូវនេះ អាចដំណើរការដោយឯករាជ្យនៅក្នុងវិស័យនេះ ជំនួសឲ្យភាពជាដៃគូភាគតិចក្នុងការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនប្រេងរដ្ឋ។ បទប្បញ្ញត្តិថ្មីក៏បន្ថយការទូទាត់សួយសារអាករ និងលះបង់ការគ្រប់គ្រងរបស់រដ្ឋលើការរុករកផងដែរ
បន្ថែមពីនោះ លោកត្រាំក៏បានជំរុញឲ្យក្រុមហ៊ុនប្រេងយក្សអាមេរិកវិនិយោគនៅក្នុងប្រទេសនេះផងដែរ ទោះបីជាអ្នកខ្លះនៅតែមានការប្រុងប្រយ័ត្នក៏ដោយ ដោយលើកឡើងពីអស្ថិរភាពនយោបាយ និងការចំណាយដ៏ច្រើនក្នុងការរស់ឡើងវិញនូវវិស័យដែលត្រូវបានបំផ្លាញដោយអំពើពុករលួយ និងទណ្ឌកម្មរបស់អាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងពេលនេះ រដ្ឋាភិបាលអាមេរិកបានរឹបអូស និងលក់ប្រេងវ៉េណេស៊ុយអេឡាមួយចំនួនដោយផ្ទាល់។
ទី៣ សកម្មភាពធ្វើឲ្យមានតុល្យភាព
នៅលើក្រដាស លោកស្រី Rodriguez ពីមុនមក គ្រាន់តែជាអនុប្រធានាធិបតីកំពុងដឹកនាំរដ្ឋបាលបណ្ដោះអាសន្នរបស់រដ្ឋាភិបាលលោកម៉ាឌូរ៉ូប៉ុណ្ណោះ។ ប៉ុន្តែតាមពិតទៅ គាត់បានណែនាំការផ្លាស់ប្តូរធ្ងន់ធ្ងរ រួមទាំងការដោះដូររដ្ឋមន្ត្រី និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួន។ តួអង្គសំខាន់ៗ ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Diosdado Cabello និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Vladimir Padrino នៅតែមានវត្តមាន។
ការផ្សះផ្សាគ្នាឡើងវិញរបស់អាមេរិក ដែលរួមមានការចរចារវាងលោកស្រី Rodriguez និងប្រធានបេសកកម្មអាមេរិក លោកស្រី Laura Dogu ស្តីពី «ការផ្លាស់ប្តូរ» នៃប្រទេស បានកើតឡើងនៅពេលដែលរដ្ឋាភិបាលក៏បន្តរៀបចំការតវ៉ាទាមទារឲ្យមានការដោះលែងលោកម៉ាឌូរ៉ូ ។
ទី៤ ការលើកលែងទោស និងភាពភ័យខ្លាច
លោកស្រី Rodriguez ក៏បានប្រកាសពីការលើកលែងទោសទូទៅផងដែរ ដែលត្រូវគេរំពឹងថា នឹងត្រូវបានអនុម័តដោយសភាជាតិនៅសប្តាហ៍នេះ។ វិសាលភាពរបស់វាមិនទាន់ច្បាស់លាស់ទេ ទោះបីជាអង្គការមិនមែនរដ្ឋាភិបាល Foro Penal និយាយថា អ្នកទោសនយោបាយប្រហែល ៧០០នាក់នៅតែជាប់ពន្ធនាគារក៏ដោយ ទោះបីជាអ្នកខ្លះត្រូវបានដោះលែងរួចហើយ ចាប់តាំងពីការបណ្តេញលោកម៉ាឌូរ៉ូ។
ប្រធានាធិបតីបណ្តោះអាសន្នក៏បានប្រកាសពីការបិទពន្ធនាគារ Helicoide ដ៏ល្បីល្បាញផងដែរ ជាទីតាំងដែលរដ្ឋាភិបាលត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្មអ្នកប្រឆាំង។ ជាងនេះ ការភ័យខ្លាចជុំវិញសកម្មភាពនយោបាយបានថយចុះ ប៉ុន្តែមិនទាន់បាត់ទៅវិញទាំងស្រុងសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡានោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូឡុំប៊ី និង អាមេរិក បង្ហាញកាយវិការល្អូកល្អិនក្រោយទើបបោះសម្ដីឌឺដងគ្នាទៅមក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


