ព័ត៌មានអន្ដរជាតិ
កូឡុំប៊ី និង អាមេរិក បង្ហាញកាយវិការល្អូកល្អិនក្រោយទើបបោះសម្ដីឌឺដងគ្នាទៅមក
ប្រធានាធិបតីកូឡុំប៊ី Gustavo Petro កាលពីថ្ងៃទី ៣ ខែកុម្ភៈ បានធ្វើទស្សនកិច្ចនៅឯសេតវិមាន ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកការទូតដ៏ខ្លាំងក្លាអស់រយៈពេលជាច្រើនខែ និងបន្ទាប់ពី ដូណាល់ ត្រាំ ប្រកាសថា លោកអាចប្រឈមមុខនឹងជោគវាសនាស្រដៀងគ្នាទៅនឹង អតីតមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ។

យោងតាមសារព័ត៌មាន france24. នៅក្នុងកិច្ចប្រជុំទល់មុខគ្នា ប្រធានាធិបតីកូឡុំប៊ីបានជួបជាមួយប្រធានាធិបតីអាមេរិក ប្រហែលពីរម៉ោង។ យ៉ាងណា សេតវិមានមិនបានរៀបចំពិធីស្វាគមន៍ដ៏ឧឡារិកដូចមេដឹកនាំបរទេសដទៃទៀតទេ ហើយប្រព័ន្ធផ្សព្វផ្សាយក៏មិនត្រូវបានអនុញ្ញាតឲ្យចូលរួមកិច្ចប្រជុំនោះដែរ។
ឆ្លើយតបទៅនឹងសំណួរអំពីថា តើមេដឹកនាំទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ឈប់លំហូរគ្រឿងញៀនពីកូឡុំប៊ីដែរឬទេ លោកត្រាំបាននិយាយថា ភាគីទាំងពីរកំពុងធ្វើការលើបញ្ហានេះ «ពួកយើងកំពុងដោះស្រាយបញ្ហាជាមួយគ្នា និងចុះសម្រុងគ្នាយ៉ាងល្អ។ ខ្ញុំ និងគាត់មិនមែនជាមិត្តភក្តិជិតស្និទ្ធនោះទេ ហើយក៏មិនមានអារម្មណ៍អាក់អន់ចិត្តដែរ ព្រោះខ្ញុំមិនដែលជួបគាត់ពីមុនមកទេ ហើយខ្ញុំមិនស្គាល់គាត់ច្បាស់ទាល់តែសោះ»។
ទន្ទឹមគ្នានោះដែរ លោក Petro បានបង្ហោះរូបថតរបស់មេដឹកនាំទាំងពីរកំពុងចាប់ដៃគ្នាទាំងញញឹម អមជាមួយសារបញ្ចាក់ពីអារម្មណ៍ដែលជួបលោកត្រាំថា «អ្វីដែលខ្ញុំមានអារម្មណ៍ ឬបានឃើញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលហាក់ដូចជាផ្ទុយនឹងទស្សនៈរបស់ខ្ញុំ មិនបានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមានទេ។ ខ្ញុំគិតថាភាពខុសគ្នាមានច្រើនជាងនៅក្នុងមន្ត្រីផ្សេងទៀត មិនមែននៅក្នុងលោកត្រាំទេ»។
នៅក្នុងជំនួបដដែលនោះ លោកបានស្នើសុំឲ្យអាមេរិកជួយក្នុងការចាប់ខ្លួនមេក្លោងគ្រឿងញៀនដ៏ល្បីល្បាញដែលរស់នៅក្រៅប្រទេសកូឡុំប៊ី។ លើសពីនេះ លោកក៏ចង់ឲ្យមេដឹកនាំអាមេរិក សម្របសម្រួលជម្លោះការទូតរវាងកូឡុំប៊ី និងប្រទេសជិតខាងអេក្វាឌ័រផងដែរ។
នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ត្រាំមានទំនាក់ទំនងឡើងចុះជាមួយលោក Petro ដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីកូឡុំប៊ីក្នុងឆ្នាំ ២០២២។ នៅក្នុងខែតុលា ឆ្នាំ ២០២៥ មេដឹកនាំអាមេរិកបានចោទប្រកាន់លោកប្រធានាធិបតី Petro ថាជា «មេក្លោងគ្រឿងញៀន» ទោះបីជាលោកមិនបានផ្តល់ភស្តុតាងក៏ដោយ។ ប្រធានាធិបតីអាមេរិកកាលពីខែមុន បានលើកឡើងពីលទ្ធភាពនៃសកម្មភាពយោធាប្រឆាំងនឹងកូឡុំប៊ី ពីព្រោះប្រទេសនេះមិនគ្រប់គ្រងការជួញដូរគ្រឿងញៀន។
ក្រោយមក ភាគីលោក Petro ក៏រិះគន់លោកត្រាំយ៉ាងខ្លាំងម្តងហើយម្តងទៀត ដោយហៅការវាយឆ្មក់របស់អាមេរិកលើទូកដែលសង្ស័យថាជាគ្រឿងញៀននៅសមុទ្រថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» និងពិពណ៌នាអំពីការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ ថាជា «ការចាប់ជំរិត»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កិច្ចពិភាក្សារវាងអាមេរិក-អ៊ីរ៉ង់ គ្រោងធ្វើនៅចុងសប្តាហ៍ ក្រោយទើបបោះសម្ដីធ្ងន់ឲ្យគ្នាទៅមក
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


