ព័ត៌មានអន្ដរជាតិ
លោក Rubio អំពាវនាវ ឲ្យមានក្របខ័ណ្ឌគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រួមទាំងចិនដែរ
កាលពីថ្ងៃសុក្រទី៦ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានចេញការអំពាវនាវមួយ ឲ្យមានការបង្កើតក្របខ័ណ្ឌពហុភាគីនៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រួមទាំងប្រទេសចិនផងដែរ បន្ទាប់ពីផុតកំណត់នៃកតិកាសញ្ញា «New START» រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

យោងតាមទីភ្នាក់ងារ NHK លោក Rubio បានចេញសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា «យុគសម័យបន្ទាប់នៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ» មួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀង «New START» ផុតកំណត់។ កតិកាសញ្ញាចាស់តម្រូវឲ្យសហរដ្ឋអាមេរិក និងរុស្ស៊ីកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដែលដាក់ពង្រាយរបស់ពួកគេនៅត្រឹម ១,៥៥០គ្រាប់។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័ស និងមិនច្បាស់លាស់របស់ប្រទេសចិន បានធ្វើឲ្យគំរូគ្រប់គ្រងអាវុធពីមុនដែលផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហួសសម័យ។
នៅក្នុងរបាយការណ៍ដដែល ក៏បានលើកឡើងអំពីការគ្រប់គ្រងអាវុធដោយថា លែងក្លាយជាបញ្ហាទ្វេភាគីរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីទៀតហើយ។ ប្រទេសផ្សេងទៀតមានការទទួលខុសត្រូវក្នុងការជួយធានាស្ថិរភាពយុទ្ធសាស្ត្រ ហើយក៏គ្មានប្រទេសណា ក្រៅពីប្រទេសចិនទេ។
ដូចគ្នានេះដែរ កាលពីថ្ងៃសុក្រ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកគ្រប់គ្រងអាវុធ បានថ្លែងនៅក្នុងសន្និសីទមួយទាក់ទងនឹងការរំសាយអាវុធនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកដឹងថា ចិនបានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ ហើយការធ្វើតេស្តនោះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។ ឃ្លាំងអាវុធនុយក្លេអ៊ែរក្នុងប្រទេសចិនគ្មានដែនកំណត់ និងគ្មានការគ្រប់គ្រងឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក Medvedev៖ ភាពតានតឹងនៅ Greenland គ្រាន់តែជាការចាប់ផ្តើម សម្រាប់ EU
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


