ព័ត៌មានអន្ដរជាតិ
លោក Medvedev៖ ភាពតានតឹងនៅ Greenland គ្រាន់តែជាការចាប់ផ្តើម សម្រាប់ EU
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃទី៦ ខែកុម្ភៈបានព្រមានថា ការបដិសេធប្រភពថាមពលរុស្ស៊ី នឹងធ្វើឲ្យអឺរ៉ុបរុញខ្លួនចូលទៅក្នុងអន្ទាក់ដ៏គួរឲ្យភ័យខ្លាច ដោយធ្លាក់ចូលទៅក្នុងការពឹងផ្អែកយ៉ាងធ្ងន់ធ្ងរលើឧស្ម័នរបស់អាមេរិក។ ដូច្នេះ អឺរ៉ុបនឹងត្រូវធ្វើច្រើនតាមដែលទីក្រុងវ៉ាស៊ីនតោនតម្រូវ ហើយនេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់សហភាពអឺរ៉ុប (EU) ប៉ុណ្ណោះ ។

យោងតាមភ្នាក់ងារ tass អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានចង្អុលបង្ហាញថា EU នឹងបង់ថ្លៃជាមួយនឹងអធិបតេយ្យភាពដែលនៅសល់ ហើយកោះ Greenland គ្រាន់តែជាការចាប់ផ្តើមមួយសម្រាប់ពួកគេ។ លោកហៅការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការដាក់បម្រាមទាំងស្រុង លើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី ក៏ដូចជាឧស្ម័នរុស្ស៊ីដែលដឹកជញ្ជូនតាមបំពង់បង្ហូរប្រេងថាជាចលនា «ល្ងង់ខ្លៅបំផុត»។
នៅក្នុងនោះដែរ លោក Medvedev បានបញ្ជាក់ជាថ្មីថា យោងតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ ការបោះបង់ចោលឧស្ម័នរុស្ស៊ី នឹងធ្វើឲ្យសហភាពអឺរ៉ុបខាតបង់ប្រហែល ១៧% នៃការនាំចូលឧស្ម័នបច្ចុប្បន្នរបស់ខ្លួន។ អ្នកនយោបាយរុស្ស៊ីរូបនេះបានបន្ថែមថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប កំពុងរៀបចំផែនការដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ឧស្ម័នមុនថ្ងៃទី ១ ខែមីនា តែវានៅតែមិនទាន់ច្បាស់ថា តើសហភាពអឺរ៉ុបនឹងផ្តល់សំណងសម្រាប់ការខ្វះខាតនេះនៅឯណា ហើយថា តើដំណោះស្រាយដែលអាចទទួលយកបាននឹងលេចចេញជារូបរាងឬអត់ វានៅតែជាអាថ៌កំបាំងដដែល។
លោកក៏បានកត់សម្គាល់អំពីការហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ី ត្រូវបានអនុម័តដោយសហភាពអឺរ៉ុបនៅក្នុងបរិបទរដូវរងាដ៏អាក្រក់ នៅពេលដែលទុនបម្រុងឧស្ម័នដែលនៅសល់ក្នុងការផ្ទុកក្រោមដីរបស់អឺរ៉ុបមានតិចជាង ៤០%។ លោកលើកឡើងពីទិន្នន័យដែលបង្ហាញពីទុនបម្រុងឧស្ម័នក្រោម ២៥% នៅក្នុងប្រទេសហូឡង់ ក្រោម ៣០% នៅប្រទេសបារាំង និង ៣២% នៅក្នុងប្រទេសអាល្លឺម៉ង់។
ការសម្រេចចិត្តជាបន្តបន្ទាប់នេះ បណ្តាលឲ្យមានភាពជាប់គាំងនៅក្នុងសេដ្ឋកិច្ចឈានមុខគេនៅអឺរ៉ុប ក៏ដូចជាការថយចុះផលិតកម្មឧស្សាហកម្ម និងការងារ។ ជាលទ្ធផល ប្រាក់ចំណូល និងការប្រើប្រាស់បានថយចុះ ដែលនាំឲ្យមានស្ថានភាពមួយដែលជនជាតិអឺរ៉ុបត្រូវសន្សំអ្វីៗគ្រប់យ៉ាងទាំងអស់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក Medvedev៖ អាមេរិកចង់បាន Greenland ពេក ដោយរុញអឺរ៉ុប ធ្លាក់ចូលជ្រោះដ៏ជ្រៅ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


