សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះស្ត្រីវ័យចំណាស់ម្នាក់បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង
ផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ដែលមានម្ចាស់ជាស្ត្រីវ័យចំណាស់រស់នៅម្នាក់ឯង នៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាតឈានចូល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង នៅចំណុចភូមិបុសលាវលេី ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គីវ លេន ភេទស្រី អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ ក្នុងករណីអគ្គិភ័យខាងលើ បានបណ្ដាលឲ្យខូចខាតសម្ភារៈ ឆេះម៉ូតូ ១គ្រឿង កង់ចំនួន ១គ្រឿង ស្រូវចំនួន ១២បេ និងសម្ភារប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់អស់ប្រហែលចំនួន ៦.០០០ដុល្លារ។

ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មូលហេតុ គឺបណ្ដាលមកពីក្មួយប្រុសម្ចាស់ផ្ទះស្រវឹងស្រា ហើយបានបង្កាត់ភ្លើងអាំងសាច់ ក៏បណ្ដាលអោយឆេះផ្ទះតែម្ដង កម្លាំងសមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ទើបធ្វើអោយរលត់ទាំងស្រុង៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


