ព័ត៌មានជាតិ
អាជ្ញាធរដាក់គ្រូពេទ្យពិនិត្យសំណាក នៅមុខបុរី ប៉េង ហួត បឹងស្នោរ ដោយពុំចាំបាច់ចូលក្រុង
អាជ្ញាធរខណ្ឌច្បារអំពៅ បានសហការណ៍ជាមួយមន្ទីរពេទ្យបង្អែកខណ្ឌ បានដាក់ទីតាំងយកសំណាកដល់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ កុំឲ្យលំបាកក្នុងការចូលទៅកាន់រាជធានីភ្នំពេញយកសំណាក។
តាមប្រភពពីលោក ស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ទីតាំងថ្មី ដើម្បីយកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ គឺទើបនឹងធ្វើឡើងនៅរសៀលថ្ងៃទី២២ខែមេសានេះ ហើយទីតាំងដែលត្រូវចុះយកសំណាកនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលអ្នកត្រូវមកយកសំណាក គឺសុទ្ធសឹងជាបងប្អូនអាជីវករលក់ដូរក្នុងផ្សារច្បារអំពៅ និងផ្សារបន្លែច្បារអំពៅ។


ទាក់ទិននិងការចុះយកសំណាកទៅលើបងប្អូនអាជីវករលក់ដូរ ក្នុងផ្សារទាំង២ខាងលើនេះ លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានឲ្យដឹងថា ការចុះយកសំណាករបស់បងប្អូនអាជីវករផ្សារបន្លែនេះ ដោយសារលោកអភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ចង់ដឹងពីសុខភាពបងប្អូនអាជីវករក្នុងផ្សារទាំង២។

លោក សាន់ ប៊ុនណា បានបញ្ជាក់ថាមកដល់ម៉ោង១៥រសៀលថ្ងៃដដែលនេះគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២នាក់ដែលលក់ដូរនៅផ្សារច្បារអំពៅ(ផ្សារលើ)ដែលអាជីវករទាំង២គឺម្នាក់ជាអ្នកលក់បន្លែ និងម្នាក់ទៀតលក់ត្រី៕
អត្ថបទ៖ នរា
សូមចុចអាន៖ ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមន្ទីរពេទ្យឯកជន ប្រើឧបករណ៍តេស្តរកកូវីដ ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



