Connect with us

ព័ត៌មានជាតិ

ក្រសួង​សុខាភិបាល អនុញ្ញាតិ​ឲ្យ​មន្ទីរពេទ្យ​ឯកជន​ ប្រើ​ឧបករណ៍​តេស្ត​រក​កូវីដ ១៩

បានផុស

នៅ

ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​អនុញ្ញាតិ​ឲ្យ​សេវា​សុខាភិបាលឯកជនស្របច្បាប់ (មន្ទីរពេទ្យ​ឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និង​សម្ភព) ប្រើប្រាស់ឧបករណ៍​តេស្ត​រហ័ស Rapid Antigen Test Covid-19 រកមេរោគ​កូវីដ ១៩។

ខណ​:​ដែល​ប្រទេស​កម្ពុជា​កំពុង​កើនឡើង​អ្នក​ឆ្លង​រាប់រយនាក់ក្នុង​មួយ​ថ្ងៃ​ ក្រសួងសុខាភិបាលបាន​អនុវត្ដ​ការប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​ត្រឹមតែ​១៥​នាទី ​ដឹង​លទ្ធផល​ភ្លាម ។​

​ឧបករណ៍​ធ្វើតេស្ដ​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ មាន​ឈ្មោះថា « COVID-19 Ag RAPID TEST DEVICE » អាច​យកទៅ​ធ្វើ​តេស្ត​​សំណាក​អ្នក​ដែល​សង្ស័យ​បាន​លឿន​ និង​ប្រសិទ្ធភាព៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម