ព័ត៌មានអន្ដរជាតិ
McDonald’s គ្រោងបើកហាងថ្មី ១០០ កន្លែង នៅម៉ាឡេស៊ី ក្នុងទំហំវិនិយោគជាង ២៥០ លានដុល្លារ
ក្រុមហ៊ុនហាងអាហាររហ័ស McDonald’s នៅម៉ាឡេស៊ី គ្រោងបញ្ចេញទុនវិនិយោគ ២៥៤ លានដុល្លារ ក្នុងរយៈពេល ៧ ឆ្នាំទៅមុខ ដើម្បីបើកហាងថ្មីចំនួន ១០០ កន្លែង នៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ Bernama កាលពីពេលថ្មី។

លោក Datuk Azmir Jaafar នាយកគ្រប់គ្រង និងជាដៃគូប្រតិបត្តិការក្នុងស្រុករបស់ McDonald’s បានថ្លែងថា ការវិនិយោគដែលបានគ្រោងទុកនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍកម្លាំងពលកម្មម៉ាឡេស៊ី ខណៈពង្រីកវិសាលភាពហាងអាហាររហ័សរបស់ខ្លួនទូទាំងប្រទេស។
លោកបន្តថា ៦០% នៃថវិកា នឹងត្រូវបានបែងចែកសម្រាប់ការបើកហាងថ្មីៗ ខណៈ ២០% នឹងត្រូវបានប្រើប្រាស់សម្រាប់ការជួសជុល និងធ្វើទំនើបកម្មហាង McDonald’s ជាង ១៥០ កន្លែងនៅម៉ាឡេស៊ី និង ២០% ទៀតសម្រាប់គំនិតផ្តួចផ្តើមបច្ចេកវិទ្យា និងឌីជីថល។
លោក Azmir បាននិយាយថា ក្រុមហ៊ុននឹងបន្តពង្រីកខ្លួននៅរដ្ឋ Sabah និង Sarawak ក៏ដូចជានៅទូទាំងឧបទ្វីបម៉ាឡេ ដោយផ្តោតលើទីតាំងដែលមានតម្រូវការខ្ពស់ និងទិសដៅទេសចរណ៍។ លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងឃើញសក្តានុពលកំណើនគួរឱ្យកត់សម្គាល់នៅ Sabah និង Sarawak ដោយសារនៅតែមានទីក្រុងជាច្រើនដែលហាង McDonald’s»។
គម្រោងវិនិយោគរបស់ McDonald’s រំពឹងនឹងបង្កើតការងារថ្មីជាង ១០ ០០០ កន្លែង សម្រាប់ប្រជាជនម៉ាឡេស៊ី ដែលស្របនឹងគោលនយោបាយរបស់ក្រុមហ៊ុនក្នុងការជួលតែកម្មករក្នុងស្រុកប៉ុណ្ណោះ។
គួរគូសបញ្ជាក់ថា បច្ចុប្បន្ន McDonald’s ដំណើរការហាងជាង ៣៧០ កន្លែងនៅទូទាំងប្រទេស។ លោក Azmir បាននិយាយថា បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ៤៣ ឆ្នាំនៅម៉ាឡេស៊ី ក្រុមហ៊ុន McDonald’s នៅតែប្តេជ្ញាចិត្តក្នុងការកសាងប្រទេសនេះតាមរយៈការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការគាំទ្រដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងការចូលរួមរបស់សហគមន៍។
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


