ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក រៀបចំសណ្ដាប់ធ្នាប់លើផ្លូវ២៧១ និងម្ចាស់ណែនាំម្ចាស់សិប្បកម្ម បញ្ឍប់យកចិញ្ចើមផ្លូវសាធារណៈធើ្វអាជីវកម្ម
អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវលេខ២៧១ បានធើ្វកិច្ចសន្យាណែនាំជាលើកទី២ ជាមួយម្ចាស់ទីតាំងសិប្បកម្មធ្វើ តុ ទូ ដែលបានយកចិញ្ចើមផ្លូវសាធារណៈធើ្វអាជីវកម្ម ធើ្វអោយប៉ះសណ្ដាប់ធ្នាប់សាធារណៈ និងពាល់ដល់ផ្លូវដើរថ្មើរជើងផងដែរ។

នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៦ ដោយមានការណែនាំពី លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំបញ្ជាផ្ទាល់លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌ ដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិង មានការចូលរួមសហការពីរដ្ឋបាលសង្កាត់បឹងសាឡាង ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅទីតាំងសិប្បកម្មធ្វើ តុ ទូ យីហោ គង់ កី ស្ថិតនៅផ្លូវលេខ ២៧១សង្កាត់បឹងសាឡាង ដែលតែងតែ ធ្វើទូកាហ្វេ រទេះកាហ្វេ និងបាញ់ថ្នាំ នៅលើចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើអោយមានការប៉ះពាល់ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនបានទទួលយកការណែនាំរបស់រដ្ឋបាលខណ្ឌ ដែលធ្លាប់បានធ្វីការណែនាំកន្លងមក ស្តីពីការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសោភ័ណ្ឌភាពរាជធានីភ្នំពេញ។




ដោយពិនិត្យឃើញមានការធ្វើ ទូកាហ្វេ រទេះកាហ្វេ និងមានការបាញ់ថ្នាំនៅលើចិញ្ចើមផ្លូវសាធារណៈ អាជ្ញាធរខណ្ឌបានអនុវត្តវិធានការរដ្ឋបាលដោយបានដកហូតសម្ភារៈរួមមាន ៖ ទូកាហ្វេចំនួន១, កង់បីកែច្នៃភ្ជាប់ទូកាហ្វេចំនួន២គ្រឿង, រ៉ឺម៉កម៉ូតូចំនួន២គ្រឿង រទេះកាហ្វេចំនួន១ និង គ្រោងដែកចំនួន២។
ដើម្បីយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដើម្បីធ្វើកំណត់ហេតុណែនាំជាលើទី២ ដល់ម្ចាស់ទីតាំងអោយទទួលកំហុស និងបញ្ឈប់ការធ្វើ ទូ រទេះកាហ្វេ និងបាញ់ថ្នាំលើចិញ្ចើមផ្លូវបន្តទៀត៕


-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


