ព័ត៌មានអន្ដរជាតិ
ផ្ទុះមេរោគឆ្លង norovirus លើនាវាមួយនៅអាមេរិក ខណៈវីរុស Hantavirus កំពុងព្រមានដោយ WHO
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ថា មានមនុស្សជាង ១០០នាក់ បានរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃមេរោគ norovirus លើនាវាទេសចរណ៍ Princess Cruises ខណៈអាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងប្រកាសពីផលប៉ះពាល់ពីការរីករាលដាលរបស់មេរោគ Hantavirus លើនាវាទេសចរណ៍មួយផ្សេងទៀត។
យោងតាមសារព័ត៌មាន FirstPost ផ្សាយថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយផ្អែកតាម CDC នៅសហរដ្ឋអាមេរិក មានអ្នកដំណើរចំនួន ១០២នាក់និងសមាជិកនាវិក ១៣នាក់ធ្លាក់ខ្លួនឈឺ ដោយសារមេរោគ norovirus លើនាវាទេសចរណ៍មួយគ្រឿងនោះ។

បច្ចុប្បន្នពួកគេកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកដំណើរផ្សេងទៀត ដើម្បីការពារការរីករាលដាល។
គួរកត់សម្គាល់ថាមេរោគ norovirus គឺជាជំងឺទូទៅមួយ បណ្តាលឱ្យអ្នកផ្ទុកមានរោគសញ្ញាក្រពះពោះវៀន ដូចជា អាការៈរាគ និងក្អួត។ វាខុសពីមេរោគ Hantavirus ដែលកម្រមាននិងគ្រោះថ្នាក់ជាង។
គួរបញ្ជាក់ថា នាវាទេសចរណ៍ដែលមានករណីឆ្លងមេរោគ norovirus ជាង ១០០ករណី គឺនាវា Caribbean Princess ចាកចេញពីកំពង់ផែ Everglades ក្នុងទីក្រុង Fort Lauderdale រដ្ឋ Florida នៅថ្ងៃទី២៨ ខែមេសា។
យោងតាមកាសែត The New York Times នាវានោះបច្ចុប្បន្នកំពុងស្ថិតនៅឆ្នេរសមុទ្រភាគខាងជើងនៃសាធារណរដ្ឋ Dominican គេរំពឹងថានាវានេះនឹងឈប់នៅថ្ងៃអាទិត្យនៅកំពង់ផែ Nassau រដ្ឋធានីនៃប្រទេស Bahamas ។
យ៉ាងណា ក្រុមហ៊ុន Princess Cruises លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា៖ « ក្រុមហ៊ុន Princess Cruises អាចបញ្ជាក់បានថា បុគ្គលមួយចំនួនពិតជាមានជំងឺក្រពះពោះវៀនស្រាល អំឡុងពេលធ្វើដំណើរជាមួយ Caribbean Princess នៅថ្ងៃទី២៨ ខែមេសា ពីកំពង់ផែ Everglades »។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកក្នុងសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល។
បច្ចុប្បន្ន Hantavirus មិនមានវ៉ាក់សាំងឡើយ ហើយក៏គ្មានថ្នាំព្យាបាលដែរ ប៉ុន្តែអ្នកជំងឺអាចព្យាបាលបាន តាមរយៈរោគសញ្ញាជាក់ស្តែង៕
ប្រែដោយ៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


