កីឡា
ព្រះខ័នរាជស្វាយរៀង មានបរទេស ៨នាក់ មិនចាញ់ Kuwait SC ត្រៀមប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ
ពេញល្អមើលហើយ ក្រុមព្រះខ័នរាជស្វាយរៀង និង Kuwait SC មានកីឡាករបរទេស ៨ នាក់ស្មើគ្នាសម្រាប់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ី AFC Challenge League នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦។

ក្រុមទាំងពីរមានកំណត់ត្រាមិនទាន់ចាញ់ដូចគ្នាក្នុងពានរង្វាន់អាស៊ីមួយនេះ មុនពេលជួបគ្នាវគ្គផ្តាច់ព្រ័ត្រ។ ចំនួន ៧ ប្រកួតកន្លងទៅ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៥ និងស្មើ ២ គឺ ឈ្នះ ២ និងស្មើ ១ នៅវគ្គសន្សំពិន្ទុក្នុងពូល, នៅវគ្គ ៨ ក្រុមចុងក្រោយ បានឈ្នះ ភ្នំពេញក្រោន ៤-១ ជើងទី១ និងឈ្នះ ២-១ ជើងទី២ ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្មើក្រុម Manila Digger ១-១ ជើងទី១ និងជើងទី២ ឈ្នះ ៣-០។
ចំណែកក្រុមរបស់គុយវ៉ែត ឆ្លងកាត់ ៥ ប្រកួតកន្លងមកគឺឈ្នះ ៤ និងស្មើ ១ ក្នុងនោះឈ្នះ ២ និងស្មើ ១ នៅវគ្គសន្សំពិន្ទុក្នុងពូល។ នៅវគ្គ ៨ ក្រុមចុងក្រោយ ពួកគេបានឈ្នះក្រុម Al Shabak ដោយលទ្ធផល ៥-៣ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានឈ្នះក្រុម Muras United ដោយលទ្ធផល ២-១ ដើម្បីឡើងជួប ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ។ ពួកគេមានការប្រកួតតិចជាង ព្រះខ័នរាជស្វាយរៀង ២ ប្រកួត ដោយសារមានការប្រកួតតែ ១ ជើង ក្នុងវគ្គ ៨ ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

អ្នកគ្រប់គ្នាបានគិតថា Kuwait SC ជាក្រុមខ្លាំង ពីព្រោះពួកគេមានបទពិសោធច្រើនលើឆាកអន្តរជាតិ។ ទោះបីជាយ៉ាងណា បើផ្អែកលើលទ្ធផលរដូវកាលមុន ពួកគេចុះខ្សោយច្រើន ដូច្នេះទើបពួកគេធ្លាក់មកប្រកួតក្នុងពានអាស៊ីកម្រិតទី៣ ខណៈពួកគេធ្លាប់តែប្រកួតពានអាស៊ីកម្រិតទី១ និងទី២។
បើក្រឡេកមើលសមាសភាពកីឡាករវិញឃើញថា ក្រុមទាំងពីរមានកីឡាករល្អៗមិនលើសខ្វះគ្នាប៉ុន្មានឡើយ។ ក្រុមទាំងពីរមានកីឡាករបរទេស ៨នាក់ដូចគ្នា ហើយកីឡាករក្នុងស្រុកក៏សុទ្ធតែជាកីឡាករជម្រើសជាតិដូចគ្នា។

ក្រុម Kuwait SC មានខ្សែការពារបរទេស ២ នាក់គឺ Arsene Zola សញ្ជាតិកុងហ្គោ និង Ali Pourdara សញ្ជាតិអ៊ីរ៉ង់, ខ្សែបម្រើបរទេស ៣ នាក់គឺកីឡាករ Amro Abdelfatah (អេហ្ស៊ីប), Idrissa Doumbia (កូតឌឺវ័រ) និង កីឡាករ Mehdi Berrahma (ម៉ារ៉ុក) ហើយក៏មានខ្សែប្រយុទ្ធបរទេស ៣ នាក់ដែរគឺកីឡាករ Mohamed Marhoon (បារ៉ែន), Ahmed Alaa (អេហ្ស៊ីប) និងកីឡាករ Taha Yassine Khenissi (ទុយនេស៊ី)។
ចំណែក ព្រះខ័នរាជស្វាយរៀង មានខ្សែការពារបរទេស ១ នាក់គឺ កីឡាករម៉ារ៉ុក Faris Hammouti, ខ្សែប្រើជប៉ុន ២ នាក់គឺ Takashi Odawara និង Ryo Fujii និងមានខ្សែប្រយុទ្ធបរទេស ៥ នាក់គឺកីឡាករហ្គាណា Kwame Peprah, កីឡាករព័រទុយហ្គាល់ Tiago Alves, កីឡាករស្កុតឡែន Connor Shields, ខ្សែប្រយុទ្ធប្រេស៊ីល Cristian Roque និង Patrick Robson។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ វេលាម៉ោង ១១:១៥ នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ ២០២៦ នៅប្រទេសគុយវ៉ែត៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


