ព័ត៌មានអន្ដរជាតិ
ចិន រំពឹងថា ពលរដ្ឋ នឹងធ្វើដំណើរទៅមកជិត១០ពាន់លានដង អំឡុងបុណ្យចូលឆ្នាំថ្មី
ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវបុណ្យចូលឆ្នាំថ្មី ប្រជាជនចិនរាប់ពាន់លាននាក់ បានធ្វើដំណើរទៅស្រុកកំណើត ដែលជាអ្វីត្រូវបានគេមើលឃើញថា ជាការធ្វើដំណើរក្នុងស្រុកទ្រង់ទ្រាយធំបំផុតលើពិភពលោក។

តាមការផ្សាយរបស់ VN Express នៅថ្ងៃចន្ទទី១៦ខែកុម្ភៈ, ឆ្នាំនេះ ចិនរំពឹងថា នឹងមានពលរដ្ឋធ្វើដំណើរក្នុងស្រុកទៅមករហូតដល់ ៩.៥ ពាន់លានដង អំឡុងពេល៤០ថ្ងៃនៃរដូវកាល «Xuanyun» ឬការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិន។

បើធៀបនឹងឆ្នាំមុន តួលេខនេះគឺមានការកើនឡើង បើធៀបនឹងពលរដ្ឋធ្វើដំណើរ៩.០២ពាន់លានដង កាលពីឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីតម្រូវការធ្វើដំណើរ និងការកម្សាន្តកាន់តែខ្លាំងរបស់ប្រជាជនចិន។

មូលហេតុមួយដែលជំរុញឲ្យពលរដ្ឋចិន ធ្វើដំណើរច្រើនជាងឆ្នាំទៅ គឺព្រះតែថ្ងៃឈប់សម្រាកវែងជាងមុន ពោលគឺឆ្នាំនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានពង្រីកថ្ងៃឈប់សម្រាកផ្លូវការរហូតដល់ ៩ ថ្ងៃ (ចាប់ពីថ្ងៃទី ១៥ ដល់ ២៣ ខែកុម្ភៈ) ដែលនេះផ្តល់ឱកាសឲ្យប្រជាជនមានពេលច្រើនក្នុងការធ្វើដំណើរទៅស្រុកកំណើត ឬដើរកម្សាន្ត។

ពាក់ព័ន្ធមធ្យោបាយធ្វើដំណើរវិញ រថយន្តផ្ទាល់ខ្លួន គឺជាមធ្យោបាយពេញនិយមបំផុត ស្មើនឹង ៨០% នៃតួលេខសរុប ខណៈផ្លូវដែក ត្រូវគេរំពឹងថានឹងមានអ្នកដំណើរប្រហែល ៥៤០ លានដង ចំណែកផ្លូវអាកាស រំពឹងថានឹងមានអ្នកដំណើរប្រហែល ៩៥ លានដង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


