សេដ្ឋកិច្ច
សហគ្រិនស្នើប្រជាជនខ្មែរគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន
សហគ្រិនខ្មែរម្នាក់ ស្នើដល់ប្រជាជនខ្មែររួមគ្នាគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន ខណៈម្សៅស៊ុបផលិតដោយស្នាដៃខ្មែរ ហាក់ពិបាករកទីផ្សារ និងពិបាកប្រកួតប្រជែងជាមួយរបស់នាំចូលពីប្រទេសជិតខាង។

អ្នកស្រី សេង សំណាង ជាម្ចាស់សហគ្រាសកែច្នៃផលិតផលផ្លែឈើ (ជេអឹមអិលអេច) ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នសហគ្រាសរបស់អ្នកស្រី បានដាក់ចេញនូវរូបមន្តផលិតម្សៅស៊ុបថ្មី ដើម្បីជំនួសឱ្យផលិតផលនាំចូលពីប្រទេសជិតខាង ខណៈម្សៅស៊ុបផលិតបានហើយ តែពិបាកក្នុងការរកទីផ្សារបន្ដិច។

មូលហេតុដែលម្សៅស៊ុបក្នុងសហគ្រាសអ្នកស្រី ពិបាកក្នុងការប្រកួតប្រជែងជាមួយរបស់នាំចូល នេះក៏ដោយសារតែមួយរយៈចុងក្រោយនេះ អ្នកស្រី សេង សំណាង មើលឃើញថា ភាគច្រើនម្សៅស៊ុបមានការនាំចូលពីប្រទេសជិតខាងច្រើន។
ជាងនេះទៅទៀត ម្សៅស៊ុបខ្លះ គ្រាន់តែដាក់ឈ្មោះផលិតផលខ្មែរ ប៉ុន្ដែគ្មានមូលដ្ឋានច្បាស់លាស់ទើបធ្វើឱ្យម្សៅស៊ុបផលិតក្នុងស្រុកពិតប្រាកដ ពុំសូវមានទីផ្សារ។
សហគ្រាសផលិតម្សៅស៊ុបចុងភៅ របស់អ្នកស្រី សេង សំណាង បច្ចុប្បន្នក៏មានលទ្ធភាពផលិតម្សៅស៊ុបក្នុងទ្រង់ទ្រាយធំបានផងដែរ។ ប៉ុន្ដែសហគ្រិនរូបនេះ នៅតែស្នើសុំចិត្តប្រជាជនខ្មែរ ពិសេសអ្នកប្រើប្រាស់ផ្ទាល់សូមពិចារណាឱ្យបានច្បាស់លាស់ និងជួយគាំទ្រផលិតក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាឱ្យសហគ្រាស ឬសិប្បកម្មក្នុងស្រុកកាន់តែមានសមត្ថភាពផលិតដូចទៅនឹងបណ្ដាប្រទេសជិតខាងផងដែរ។

យ៉ាងណាមិញ ទាក់ទងនឹងការផលិតម្សៅស៊ុបរបស់សហគ្រាសអ្នកស្រី សេង សំណាង រាល់គ្រឿងផ្សំ និងវត្ថុធាតុដើមសុទ្ធសឹងតែកើតចេញអំពីកសិផល ពិសេសគឺបន្លែធម្មជាតិដែលទិញមកពីប្រជាកសិករក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ផងដែរ។
គួរឱ្យដឹងថា សហគ្រាសផលិតម្សៅស៊ុបបស់អ្នកស្រី សេង សំណាង បច្ចុប្បន្នមានទីតាំងស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


