ព័ត៌មានអន្ដរជាតិ
កិច្ចពិភាក្សា២ថ្ងៃរវាងរុស្ស៊ី-អ៊ុយក្រែនគ្មានលទ្ធផលផ្លែផ្កា ខណៈបញ្ហាទឹកដីរារាំងក្តីសង្ឃឹមនៃសន្តិភាព
កិច្ចពិភាក្សានាថ្ងៃទី២នៅទីក្រុងហ្សឺណែវ បានបញ្ចប់ទៅក្នុងរយៈពេលមិនដល់ពីរម៉ោងផងកាលពីថ្ងៃពុធទី១៨កុម្ភៈ ដោយមិនបាននាំមកនូវសន្តិភាពឲ្យកាន់តែជិតសម្រាប់អ៊ុយក្រែនឡើយ ខណៈដែលគោលជំហររវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង នៅមុនថ្ងៃខួបលើកទីបួននៃសង្គ្រាម។

ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានហៅកិច្ចពិភាក្សាជុំទីបីនេះថា «មានភាពលំបាក» ដោយលោកបានលើកឡើងថា វឌ្ឍនភាពមានកម្រិត ហើយបញ្ហានយោបាយដែលរសើបមិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវនោះទេ ព្រមទាំងបានជំរុញឲ្យមានការជំនួបមួយទៀតនៅក្នុងខែនេះ។
យ៉ាងណាមិញ ទីក្រុងកៀវបាននិយាយថា ការពិភាក្សាទាំងនេះគឺ «មានខ្លឹមសារខ្លះ» ដោយផ្តោតលើបញ្ហាមនុស្សធម៌ ដូចជា ការដោះដូរអ្នកទោស និងការដោះលែងជនស៊ីវិល។ ប្រភពការទូតអ៊ុយក្រែនមួយបានប្រាប់សារព័ត៌មាន BBC ថា មានវឌ្ឍនភាពមួយចំនួនលើ «បញ្ហាយោធា» រួមទាំងទីតាំងខ្សែត្រៀមជួរមុខ និងការឃ្លាំមើលបទឈប់បាញ់។ ប៉ុន្តែទីក្រុងមូស្គូនៅតែប្រកាន់ជំហរតឹងរឹងលើការទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដី ២០ភាគរយដែលនៅសល់ក្នុងតំបន់ Donetsk ភាគខាងកើត។ ប្រធានក្រុមចរចារុស្ស៊ី លោក Vladimir Medinsky បានទទួលស្គាល់ថា ការចរចាមានភាពលំបាក ហើយបានអញ្ជើញឲ្យមានការពិភាក្សាដោយសម្ងាត់ដោយមិនចាំបាច់មានការសម្របសម្រួលពីសហរដ្ឋអាមេរិក។ ចំណែកឯបេសកជនអាមេរិក លោក Steve Witkoff បាននិយាយថា ដំណើរការនេះបាននាំមកនូវ «វឌ្ឍនភាពដ៏មានអត្ថន័យ» ស្របពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឲ្យទីក្រុងកៀវឆាប់ឈានទៅរកកិច្ចព្រមព្រៀង ដែលពាក់ព័ន្ធនឹងការធ្វើសម្បទានទឹកដីសំខាន់ៗ។
សូមជម្រាបថា បច្ចុប្បន្ន រុស្ស៊ីកំពុងកាន់កាប់ប្រហែល ២០ភាគរយនៃទឹកដីអ៊ុយក្រែន រួមទាំងតំបន់គ្រីមៀរផងដែរ ខណៈដែលការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះលើហេដ្ឋារចនាសម្ព័ន្ធថាមពល បានធ្វើឲ្យមនុស្សរាប់សែននាក់គ្មានកម្តៅ និងអគ្គិសនីប្រើប្រាស់ ក្នុងអំឡុងរដូវរងាដ៏ត្រជាក់ខ្លាំងបំផុត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


