Connect with us

សន្តិសុខសង្គម

ករណីឆេះផ្ទះលក់នំខេកនៅខណ្ឌឬស្សីកែវយប់មិញ មានមនុស្ស៤នាក់ស្លាប់ និងរងរបួស៥នាក់ ក្នុងនោះក៏មានមន្ត្រីនគរបាលផងដែរ

បានផុស

នៅ

ករណីអគ្គិភ័យឆេះផ្ទះលក់នំខេកនៅតាមបណ្តោយផ្លូវលេខ ៧៧៧ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ កាលពីយប់មិញ បានបណ្ដាលឲ្យមានមនុស្ស៤នាក់បាត់បង់ជីវិត ខណៈមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់នេះ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានព្យាយាមប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីបាញ់ទប់ស្កាត់ដើម្បីបង្ការការរាលដាលបន្ថែម។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេបានឮសម្លេងផ្ទុះចេញពីកាប៊ីនភ្លើង ចំនួន០២ទៅ ០៣ដង លុះក្រោយមកក៏កើតទៅជាអណ្តាតភ្លើងយ៉ាងសន្ធសន្ធៅ លាយលំផ្សែងខ្មៅខ្មួលខ្មាញ់ បង្កអោយមនុស្សក្មេងចាស់ជាច្រើននាក់ដែលនៅក្នុងផ្ទះកើតហេតុបានជាប់នៅជាន់លើ។ ភ្លាមៗ សមត្ថកិច្ចបានមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ដើម្បីការពារកុំឲ្យរាលដាលខ្លាំង និងព្យាយាមរំដោះជនរងគ្រោះចេញពីក្នុងផ្ទះដើម្បីសង្គ្រោះ។

អគ្គិភ័យនេះឆាបឆេះផ្ទះចំនួន ១ល្វែង និងរាលដាលដល់ផ្ទះចំនួន០២ល្វែងទៀត រួមជាមួយសម្ភារៈសម្រាប់ធ្វើនំខេក និងសំបកវេចខ្ចប់ ខូចខាតស្ទើរទាំងស្រុង។ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តជំនួយ ទីក្រុងកោះនរា រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា រថយន្តទីក្រុងកោះពេជ្រ និងរថយន្តក្រសួងមហាផ្ទៃ មកដល់ទីតាំងជាច្រើនគ្រឿង បាញ់រហូតអោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ ជាក់ច្បាស់ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ស្វែងរកមូលហេតុអោយបានច្បាស់លាស់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម