កីឡា
ពានសម្តេចក្រឡាហោម ស ខេង រកឃើញក្រុមខ្លាំងប៉ះគ្នាវគ្គ ៨ ក្រុមចុងក្រោយ
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ បានបញ្ចប់វគ្គ ១៦ ក្រុមចុងក្រោយហើយ ខណៈក្រុមត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយ សុទ្ធតែជាក្រុមខ្លាំងៗ។

ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃ ចន្ទ ទី ២៤ ខែ កុម្ភៈ ម្សិលមិញនេះ។ ក្រុមទទួលបានកៅអីឡើងមកជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ រួមមាន ស្នងការខេត្តព្រះសីហនុ ត្រូវជួបក្រុម ស្នងការខេត្តកោះកុង។ ក្រុមកងពលធំអន្តរាគមន៍លេខ ៣ ត្រូវជួបក្រុម បញ្ជាការដ្ឋានអង្គរក្ស A។ ក្រុមស្នងការរាជធានីភ្នំពេញ ត្រូវជួបក្រុម ស្នងការខេត្តស្វាយរៀង និងចុងក្រោយក្រុមក្រសួងមហាផ្ទៃ ត្រូវជួបក្រុម វិសាខា។

គួរបញ្ជាក់ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ដោយការប្រកួតនឹងចាប់ផ្តើមពីម៉ោង ១២ ថ្ងៃត្រង់តទៅ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិ អូឡាំពិក។
លទ្ធផលវគ្គ ១៦ ក្រុមចុងក្រោយ
- ស្នងការខេត្ត ព្រៃវែង ០-៣ ស្នងការខេត្ត កោះកុង
- ស្នងការខេត្ត ព្រះសីហនុ ៣-២ ស្នងការខេត្ត កំពង់ឆ្នាំង
- កងពលធំអន្តរាគមន៍លេខ៣ ៣-២ ស្នងការខេត្ត ពោធិ៍សាត់
- បញ្ជាការដ្ឋានអង្គរក្ស A ៣-២ ស្នងការខេត្ត មណ្ឌលគិរី
- ស្នងការរាជធានីភ្នំពេញ ៣-២ ស្នងការខេត្ត ត្បូងឃ្មុំ
- ស្នងការខេត្ត ស្វាយរៀង ៣-០ លោកតាឌីព្រះវិហារ
- ក្រសួងមហាផ្ទៃ ៣-០ រាជសីអង្គរ សៀមរាប
- វិសាខា ៣-១ បញ្ជាការដ្ឋានអង្គរក្ស B
គូប្រកួតវគ្គ ៨ ក្រុមចុងក្រោយ
- ស្នងការខេត្ត កោះកុង vs ស្នងការខេត្ត ព្រះសីហនុ
- កងពលធំអន្តរាគមន៍លេខ៣ vs បញ្ជាការដ្ឋានអង្គរក្ស A
- ស្នងការរាជធានីភ្នំពេញ vs ស្នងការខេត្ត ស្វាយរៀង
- វិសាខា vs ក្រសួងមហាផ្ទៃ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ស្នងការខេត្ត កោះកុង vs ស្នងការខេត្ត ព្រះសីហនុ / កងពលធំអន្តរាគមន៍លេខ៣ vs បញ្ជាការដ្ឋានអង្គរក្ស A
- ស្នងការរាជធានីភ្នំពេញ vs ស្នងការខេត្ត ស្វាយរៀង / វិសាខា VS ក្រសួងមហាផ្ទៃ
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


