កីឡា
ក្រុមបាល់ទះខេត្តស្វាយរៀង ដាក់បរទេស ២ នាក់ ចាប់ដៃ ចាន់ណារ៉ូ ការពារជើងឯកសម្តេច ស ខេង
ក្រុមបាល់ទះស្នងការដ្ឋានខេត្តស្វាយរៀងបានកំពុងពង្រឹងសមត្ថភាពដើម្បីត្រៀមខ្លួនការពារជើងឯកសម្តេចក្រឡាហោម ស ខេង លើកទី៤ ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ដល់ទី១ ខែមីនា ឆ្នាំ ២០២៦។

ក្រុមស្នងការដ្ឋានខេត្តស្វាយរៀង នឹងក្លាយជាក្រុមគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងឆ្នាំនេះ បន្ទាប់ពីបាននាំចូលកីឡាករបរទេស ២ នាក់ជាអ្នកវាយផ្តាច់ស្លាបឆ្វេង និងស្តាំ ដើម្បីចាប់ដៃជាមួយអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ។
កីឡាករឥណ្ឌា Sherigar Praful អាយុ ២៧ ឆ្នាំ កម្ពស់ ១.៩៧ម៉ែត្រ ជាអ្នកវាយផ្តាច់ស្លាបស្តាំ។ កីឡាករអាចលោតវាយបានកម្ពស់ ៣.៤៧ម៉ែត្រ និងលោតការពារបានកម្ពស់ ៣.២១ម៉ែត្រ។ កីឡាករឥណ្ឌារូបនេះធ្លាប់លេងក្រុមស្នងការដ្ឋានខេត្តស្វាយរៀង ម្តងហើយក្នុងពាន«តេជោលីគ» ឆ្នាំ ២០២៥ ដែលរូបគេបានឈ្នះពានឯកត្តជនគឺ កីឡាករការពារកណ្តាលល្អបំផុត។

កីឡាករបរទេសម្នាក់ទៀតគឺកីឡាករវៀតណាម Nguyễn Văn Quốc Duy អាយុ ២៤ ឆ្នាំ កម្ពស់ ១.៨៥ម៉ែត្រ លេងក្នុងតួនាទីជាអ្នកវាយផ្តាច់ស្លាបឆ្វេង។ កីឡាករលោតវាយបានកម្ពស់ ៣.៣៥ម៉ែត្រ និងលោតបាំងការពារបានកម្ពស់ ៣.៣០ម៉ែត្រ។ កីឡាករបាល់ទះជម្រើសជាតិវៀតណាមរូបនេះមានបទពិសោធច្រើនទាំងនៅក្រុមជម្រើសជាតិ និងក្លិប។
គិតចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥ កីឡាករធ្លាប់បានលេងឲ្យក្រុមជាច្រើនដូចជា ក្រុម The Cong, Trang An Ninh Binh, Tra Vinh U23, The Cong Tan Cang, Sport Center 3, Cong An TP Ho Chi Minh និង ក្រុម XSKT Vinh Long។ កីឡាកររូបនេះធ្លាប់បានឈ្នះពានឯកត្តជនចំនួន ៣ គឺ កីឡាកររកបានពិន្ទុច្រើនជាង ១ លើកនៅឆ្នាំ ២០២៤ និងកីឡាករវាយផ្តាច់ស្លាបឆ្វេងល្អបំផុត ២ លើកគឺ ឆ្នាំ ២០២១ និង ២០២២ នៅលីគបាល់ទះវៀតណាម។

កីឡាករជម្រើសជាតិវៀតណាមរូបនេះនឹងដើរតួនាទីសំខាន់សម្រាប់ការផ្តាច់ស្វែងរកពិន្ទុនៅស្លាបឆ្វេង ខណៈនៅស្លាបស្តាំមានកីឡាករឥណ្ឌា Sherigar Praful ដែលមានអ្នកលើកបាល់ឲ្យពួកគេដ៏ឆ្នើមគឺកីឡាករ សួន ចាន់ណារ៉ូ។

បន្ថែមលើកម្លាំងសំខាន់ទាំង ៣ ខាងលើនេះ ក្រុមស្នងការដ្ឋានខេត្តស្វាយរៀង មាន ខឹម សុវណ្ណដារ៉ា ដែលជាលីប៊ើរ៉ូច្រើន ព្រមទាំងកីឡាករវាយផ្តាច់ មី រស្មី និង ឌិន ស៊ីដែន។
សូមបញ្ជាក់ថា ក្រុមស្នងការដ្ឋានខេត្តស្វាយរៀង ស្ថិតនៅពូល F ជាមួយក្រុម ស្នងការដ្ឋានខេត្តកំពត ក្រុមស្នងការដ្ឋានខេត្តមណ្ឌលគិរី និងក្រុមបាល់ទះខេត្តស្ទឹងត្រែង ក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


