កីឡា
លោក អាំង សិរីពិសិដ្ឋ ឆ្លើយតបយ៉ាងណាចំពោះសំនួរ «ល្អដូច HERRERA ចូលសញ្ជាតិលេងឲ្យជម្រើសជាតិកម្ពុជាបាន ឬទេ»?
លោក អាំង សិរីពិសិដ្ឋ ដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទះថា កីឡាករ HERRERA គឺមានសមត្ថភាពល្អយូរហើយមិនមែនទើបល្អនៅពានសម្ដេច ក្រឡាហោម នេះទេ ប៉ុន្តែរឿងបញ្ចូលសញ្ជាតិដើម្បីឲ្យជាប់ជាជម្រើសគឺត្រូវតាមដានច្រើនទៀត។

កីឡាករ HERRERA
លោក អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធ និងជាអគ្គលេខាធិការផងនោះបានឲ្យដឹងថា កីឡាករ HERRERA គឺលោកដឹង និងតាមដានសមត្ថភាពយូរហើយគឺរូបគេល្អតាំងពីដើមមកម្ល៉េះមិនមែនទើបល្អក្នុងពានសម្ដេចក្រឡាហោមឆ្នាំ២០២៦ នេះទេ។ លោកបន្ថែមទៀតថា តាមដែលលោកសង្កេតកន្លងមកគឺកីឡាករ HERRERA ល្អហើយបន្ទាប់មកបណ្ដោយខ្លួនវិញៗ ដូច្នេះការជាប់ជាកីឡាករជម្រើសជាតិគឺមានចំណុចច្រើនដែលត្រូវតាមដានពិនិត្យ។

កីឡាករ HERRERA
ថ្នាក់ដឹកនាំរបស់សហព័ន្ធរូបនេះបន្ថែមទៀតថា កីឡាករជម្រើសជាតិប្រសិនបើមិនមានសមត្ថភាពគ្រប់គ្រាន់ទេគឺមិនអាចជាប់នោះទេ។ ក្នុងក្រុមជម្រើសជាតិគឺមានការហ្វឹកហាត់តឹងរឹង និងមានវិន័យច្បាស់លាស់ដូចជាថ្ងៃហ្វឹកហាត់ និងការសម្រាក ឬពេលវេលាចុចទូរសព្ទជាដើមមិនអាចសេរីនោះឡើយ។ ដូច្នេះហើយកីឡាករល្អ ប៉ុន្តែអត់មានវិន័យគឺមិនអាចចូលក្នុងក្រុមជម្រើសជាតិនោះឡើយ។

កីឡាករ HERRERA
បញ្ជាក់ដែរថា កីឡាករ កីឡាករសញ្ជាតិគុយបា HERRERA គឺមករស់នៅ និងប្រកបអាជីពបាល់ទះក្នុងប្រទេសកម្ពុជាជាយូរឆ្នាំមកហើយ។ រូបគេធ្លាប់ប្រកួតនៅតាមក្លឹបបាល់ទះធំៗជាច្រើននាពេលកន្លង និងតែងតែបង្ហាញមុខរាល់កម្មវិធីផ្សេងៗនៅកម្ពុជា។ ស្មាត់មានសមត្ថភាពល្អរូបនេះជាកីឡាករតែម្នាក់គត់ដែលធ្លាប់លើកពានសម្ដេច ក្រឡាហោម បាន២ដងម្នាក់ឯងគឺនៅឆ្នាំមុនរូបគេជួយលេងឲ្យស្នងការ ន.ប ខេត្តស្វាយរៀងលើកពាន ១ដង និងលើកទី២ នេះជួយឲ្យស្នងការ ន.ប រាជធានីភ្នំពេញ លើកពានជាថ្មីទៀត។ រូបគេត្រូវបានមហាជនមើលឃើញថាជាកីឡាករឆ្នើមមួយរូបនៅកម្ពុជាទាំងសមត្ថភាពម៉ាត់ផ្ដាច់ វាយសេវា លោតធ្វើរនាំង និងការដឹកនាំក្រុមលេងផងដែរ៕

លោក អាំង សិរីពិសិដ្ឋ (ឆ្វេង)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


