កីឡា
មកស្គាល់កីឡាករឆ្នើមៗ ក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤
ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦។ ក្នុងនោះក្រុមមានក្រុមខ្លះបានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយហើយ។

ថ្ងៃនេះសូមបង្ហាញកីឡាករស្មាត់សំខាន់ៗ អ្នកប៉ះសេល្អៗ និងក្រុមដែលត្រូវបានចាត់ទុកជាក្រុមខ្លាំងក្នុងការប្រជែងជើងឯក។
ក្រុមបាល់ទះវិសាខា
ក្លិបបាល់ទះ វិសាខា អាចត្រូវបានចាត់ទុកជាក្រុមមានកម្រិតគុណភាពល្អជាងគេនៅក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ដោយសារពួកគេមានកីឡាករល្អស្ទើរស្មើគ្នា។

កីឡាករវាយផ្តាច់លេចធ្លោរបស់ វិសាខា គឺ គួន ម៉ុម ជាស្មាត់ស្លាបស្តាំ និង ពិន សារ៉ុន ជាស្មាត់ស្លាបឆ្វេង។ កីឡាករទាំងពីរពិតជាធ្វើបានល្អណាស់ បន្ទាប់ពីមានអ្នកប៉ះសេបរទេសគឺកីឡាករ Retamar សញ្ជាតិហ្វីលីពីន។ កីឡាករទាំង ៣ នាក់នេះគឺ ជាកីឡាករតាមច្បាប់អនុញ្ញាតគឺ ជម្រើសជាតិកម្រិត A ពីរនាក់ និងកីឡាករបរទេស ១នាក់។

ប៉ុន្តែបើមើលបញ្ជីឈ្មោះកីឡាករផ្សេងទៀតក៏សុទ្ធតែល្អដែរមានដូចជា សឿន ហេង, ផុល រតនៈ, មួន និមល, សេង គីមហាប់, ខេង ថុនា និង លឹម ចិត្រា ដែលសុទ្ធតែកីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជា។

ក្រុមស្នងការខេត្តស្វាយរៀង

ក្រុមបាល់ទះស្នងការដ្ឋានខេត្ត ស្វាយរៀង ក៏ជាក្រុមគួរឲ្យចាប់អារម្មណ៍មួយដោយសារពួកគេមានកីឡាករបរទេស ២ នាក់ និងជម្រើសជាតិកម្ពុជា ១នាក់។ កីឡាករសញ្ជាតិវៀតណាម ង្វៀន វ៉ាន់ងុកដុយ លេងតួនាទីជាស្មាត់ឆ្វេង និងកីឡាករឥណ្ឌា Prafu លេងតួនាទីជាស្មាត់ស្តាំ ខណៈអ្នកប៉ះសេជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ។

ក្រៅពីកីឡាករសំខាន់ទាំង ៣ ដែលកំណត់តាមច្បាស់ ក្រុមខេត្តស្វាយរៀង ក៏មានកីឡាករសំខាន់គួរឲ្យចាប់អារម្មណ៍ដែរមានដូចជា ខឹម សុវណ្ណារ៉ា ជាអតីតលីប៊ើរ៉ូ ជម្រើសជាតិកម្ពុជា ស្មាត់ មី រស្មី និង ជុក សោភ។

ក្រុមបាល់ទះក្រសួងមហាផ្ទៃ

ក្រុមបាល់ទះក្រសួងមហាផ្ទៃ ក៏ជាក្រុមគួរឲ្យចាប់អារម្មណ៍ដែរ ពីព្រោះពួកគេមានកីឡាករល្អៗជាច្រើន។ ពួកគេមិនមានកីឡាករបរទេស ប៉ុន្តែពួកគេមានកីឡាករជម្រើសជាតិកម្ពុជា ៣នាក់គឺ មឿង ម៉េងឡាយ ជាស្មាត់ស្តាំ និង ធី ម៉េងហួង ជាស្មាត់ឆ្វេង ព្រមទាំងអ្នកប៉ះ កែវ ស្រេងលីហួរ។

ជាមួយគ្នានេះ ពួកគេក៏មានកីឡាករមានបទពិសោធច្រើនដែរដូចជា ខុម ហុងទ្រី, ឆោម ទីណា និង ឈួន ប្រសិទ្ធ។
បញ្ជាការដ្ឋានអង្គរក្ស A
ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស A ប្រើប្រាស់កីឡាករក្នុងស្រុកទាំងអស់ ប៉ុន្តែកីឡាករក៏សុទ្ធតែមានបទពិសោធច្រើនដែរ។ ស្មាត់គួរឲ្យចាប់អារម្មណ៍ ស៊ុយ ខន និង រ៉េន ឆាយហុង។ ក្នុងនោះក៏មានកីឡាករ ឡេក លាងហុង, ទុយ កុសល និង នួន វិចិត្រ ជាដើម។

ក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ
ក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ ជាក្រុមមួយដែលអាចប្រជែងជើងឯកដែរ។ ពួកគេមានស្មាត់បរទេសគឺកីឡាករគុយបា Raciel Herrera ដែលមានបទពិសោធច្រើននៅកម្ពុជា។ ជាមួយគ្នានេះ ពួកគេមានកីឡាករ រុន សុខជា និង ចាន់ វាសនា ព្រមទាំងអ្នកប៉ះសេជាប់ជម្រើសជាតិកម្ពុជា យុន ខេមរៈ។

ក្រៅពីនេះ ពួកគេក៏មានកីឡាករល្អៗជាច្រើននាក់ទៀតដែរដូចជា ឡាង រាសីកែវ, ឧក រដ្ឋា និង សាន ចនវិរៈ ជាដើម។

ក្រុមស្នងការខេត្តព្រៃវែង
ក្រុមបាល់ទះខេត្តព្រៃវែង បាននាំចូលកីឡាករបរទេស ២ នាក់គឺ Viko និង Amin ដែលជាកីឡាករឥណ្ឌូណេស៊ី។ កីឡាករទាំងពីរនាក់នេះគឺ Amin ជាស្មាត់វាយផ្តាច់ស្លាបស្តាំង ខណៈ Viko ជាអ្នកប៉ះសេ ប៉ុន្តែរូបគេក៏អាចលេងប្រយុទ្ធស្លាបបានដែរ។ ចំណែកកីឡាករផ្សេងៗទៀតមិនសូវមានកេរ្តិ៍ឈ្មោះបោះសំឡេងទេ ដូច្នេះពួកគេមិនមានជាកីឡាករធ្លាប់ជម្រើសជាតិឡើយ។

ចំណែក ក្រុមផ្សេងៗទៀតក៏មានកីឡាករល្អច្រើនដែរ ប៉ុន្តែពួកគេមិនមានកីឡាករបរទេសលេចធ្លោ ឬកីឡាករជម្រើសជាតិកម្ពុជាកម្រិត A ដែរ៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


