កីឡា
គ្រូបង្វឹកក្រសួងមហាផ្ទៃ៖ លេងបាល់ទះបើខ្លាចដៃគូហើយសមត្ថភាព ១០០% ធ្លាក់មកត្រឹម ៥០-៦០
លោ អ៊ូ សុផល គ្រូបង្វឹករបស់ក្រុមបាល់ទះក្រសួងមហាផ្ទៃ ថាការប្រកួតប្រសិនបើខ្លាចដៃគូហើយសមត្ថភាពក៏ធ្លាក់ដូចគ្នា ពោលបើមាន ១០០% អាចនឹងធ្លាក់មកសល់ត្រឹម ៥០-៦០ ប៉ុណ្ណោះ ដូច្នេះចិត្តសាស្ត្រលើកីឡាករគឺសំខាន់ក្នុងការប្រជែងជ័យជម្នះ។

ក្រុមបាល់ទះក្រសួងមហាផ្ទៃ
គ្រូបង្វឹករបស់ក្រុមបាល់ទះក្រសួងមហាផ្ទៃខាងលើ បានលើកឡើងថា ការពង្រឹងចិត្តសាស្ត្រកីឡាករគឺសំខាន់ពិសេសក្នុងការប្រកួតប៉ះក្រុមធំៗ និងអាជីពដូចគ្នានេះ។ កីឡាករតែមានចិត្តខ្លាចដៃគូហើយសមត្ថភាពដែលល្អ និងមាន ១០០% ពីមុននឹងធ្លាក់ចុះដូចគ្នា។ ឧទារហណ៍ប្រសិនបើមានលេង ១០០% អាចនឹងធ្លាក់ចុះមកសល់ត្រឹម ៥០-៦០ តែប៉ុណ្ណោះ។
លោក អ៊ូ សុផល បន្ថែមទៀតថា កាលណាចិត្តសាស្ត្រក្រុមខ្លាំងកីឡាករមានចិត្តមោះមុតហើយនោះសមត្ថភាពនៅក្រោមដៃគូបន្តិចបន្តួចក៏អាចខ្លាំង និងដណ្ដើមយកជ័យជម្នះបានដែរ។ មួយវិញទៀតក្នុងនាមជាក្រុមអាជីពហើយ ដូច្នេះការប្រមូលអារម្មណ៍លើការប្រកួតក៏ត្រូវតែល្អ និងស្ថិតក្នុងកម្រិតអាជីពដូចគ្នា។

ក្រុមបាល់ទះក្រសួងមហាផ្ទៃ
បញ្ជាក់ដែរថា លោក អ៊ូ សុផល ជាគ្រូបង្វឹកដែលមានបទពិសោធច្រើនមួយរូប និងបានបង្ហាត់ក្រុមបាល់ទះក្រសួងមហាផ្ទៃនេះជាច្រើនឆ្នាំមកហើយដែរ។ ក្រុមសួងមហាផ្ទៃផ្នែកនារី ទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះ ខណៈក្រុមបុរសធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់ វិសាខា ៕


ក្រុមបាល់ទះក្រសួងមហាផ្ទៃឈ្នះប្រាក់នៅសហរដ្ឋអាមេរិក
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


