ព័ត៌មានអន្ដរជាតិ
EU ប្តេជ្ញាអនុវត្តកម្ចី៩០ពាន់លានអឺរ៉ូឲ្យអ៊ុយក្រែន ទោះបីមានការរារាំងពីហុងគ្រី
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងស្វែងរកមធ្យោបាយដើម្បីអនុវត្តកិច្ចព្រមព្រៀងផ្តល់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែន បើទោះបីជាប្រទេសហុងគ្រីបានរារាំងជំហាននីតិវិធីមួយចំនួនក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន European Pravda កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៦។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកៀវ លោកស្រីបានសង្កត់ធ្ងន់ថា ដោយសារកម្ចីនេះត្រូវបានយល់ព្រមដោយមេដឹកនាំនៃរដ្ឋសមាជិកទាំង២៧រួចហើយនោះ សហភាពអឺរ៉ុបនឹងធានាឲ្យបាននូវការអនុវត្តសម្រេចនេះ «តាមមធ្យោបាយណាមួយមិនខាន»។
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាកិច្ចការទូទៅរបស់សហភាពអឺរ៉ុបបានអនុម័តឯកសារចំនួនពីរ ដើម្បីបន្តការងារបច្ចេកទេសលើការផ្តល់ប្រាក់កម្ចីសម្រាប់ឆ្នាំ២០២៦-២០២៧ ប៉ុន្តែច្បាប់ចាំបាច់សម្រាប់ការបញ្ចេញថវិកានៅតែត្រូវបានរារាំងដោយហុងគ្រី។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីប្រធានគណៈកម្មការអឺរ៉ុបបានបន្ថែមថា បច្ចុប្បន្នមាន «ជម្រើសផ្សេងៗគ្នាជាច្រើនដែលអាចប្រើប្រាស់បាន ហើយពួកគេនឹងប្រើប្រាស់ជម្រើសទាំងនោះ» ដើម្បីសម្រេចការងារនេះ។
សូមជម្រាបថា ប្រទេសហុងគ្រីកំពុងគំរាមប្រើសិទ្ធិវេតូ ដើម្បីរារាំងកញ្ចប់កម្ចីរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន លុះត្រាតែការដឹកជញ្ជូនប្រេងតាមបំពង់ Druzhba របស់រុស្ស៊ីត្រូវបានតភ្ជាប់ឡើងវិញ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó បានចោទប្រកាន់អ៊ុយក្រែនថាបានគំរាមប្រទេសលោក តាមរយៈការបញ្ឈប់ការដឹកជញ្ជូនប្រេង ដើម្បីធ្វើឲ្យតម្លៃប្រេងឡើងថ្លៃមុនការបោះឆ្នោតជាតិរបស់ហុងគ្រីនាខែមេសាខាងមុខ ដែលលោកអះអាងថាជាការរំលោភលើកិច្ចព្រមព្រៀងរវាង EU និងអ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ថា ហុងគ្រីនឹងប្រឆាំងនឹងកញ្ចប់ថវិកានេះ រហូតទាល់តែការដឹកជញ្ជូនប្រេងដំណើរការធម្មតាវិញ។
ជាការឆ្លើយតប ក្រសួងការបរទេសអ៊ុយក្រែនបានទាត់ចោលការចោទប្រកាន់របស់ហុងគ្រី ដោយចាត់ទុកសកម្មភាពនេះថាជាការបង្កហេតុ និងខ្វះការទទួលខុសត្រូវ។ ទីក្រុងកៀវបានបញ្ជាក់ថា ការរអាក់រអួលនេះបណ្តាលមកពីការវាយប្រហារប្រចាំថ្ងៃរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងការជួសជុលកំពុងបន្តធ្វើឡើងយ៉ាងលំបាក ហើយអ៊ុយក្រែនបានផ្តល់ព័ត៌មានអំពីការជួសជុលទៅឲ្យហុងគ្រី និងស្លូវ៉ាគីរួចហើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


