សន្តិសុខសង្គម
ត្រឹមតែ១ម៉ោង អគ្គិភ័យកើតឡើងពីរករណីផ្សេងគ្នាលេបត្របាក់ផ្ទះពលរដ្ឋអស់៥ខ្នង
ត្រឹមតែរយៈពេលមួយប៉ុណ្ណោះនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ យប់មិញនេះ នៅក្នុងរាជធានីភ្នំពេញមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋពីរករណីផ្សេងគ្នា លេបត្របាក់ផ្ទះអស់៥ខ្នង និងសម្ភារៈទាំងសស្រុង ខណៈកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុប ៨៥ឡាន ដើម្បីគ្រប់គ្រងស្ថានការ និងការរាលដាល។

ហេតុការណ៍ទាំង០២ករណីនេះកើតឡើងនៅចន្លោះវេលាម៉ោង០៧និង២០នាទី និងវេលាម៉ោង០៨និង៥៣នាទីយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ និងភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ដង្កោ គឺឆេះនៅចំណុចផ្ទះលេខ៨៩ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាប្រភេទសំណង់ថ្មក្រោមឈើលើ ចំនួន ១ខ្នង ត្រូវបានអណ្តាតភ្លើងលេបត្របាក់យកអស់ទាំងស្រុង ដោយមូលហេតុកកើតចេញពី «ឆ្លងចរន្តអគ្គិសនី»។ នេះបើតាមការបញ្ជាក់ពីនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ចំណែកករណីទី២ ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៨និង២៣នាទីយប់ ឆេះផ្ទះជួសជុលម៉ូតូ និងផ្ទះពលរដ្ឋក្បែរខាងបង្កការខូចខាតចំនួន៤ខ្នង រួមជាមួយម៉ូតូ០២គ្រឿង ក៏ដូចជាសម្ភារៈអស់ទាំងស្រុង។ ចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ ប៉ុន្តែអគ្គិភ័យចំនួន០២លើកនេះ មិនបង្កអោយពលរដ្ឋ ឬកងកម្លាំងពន្លត់អគ្គិភ័យណារងរបួសនោះឡើយ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ក្នុងករណីអគ្គិភ័យទាំង០២ករណីនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តពន្លត់ កងពលតូចង៧០ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ប្រើប្រាស់ទឹកចំនួន ៨៥ឡាន ទើបគ្រប់គ្រងរលត់ជាស្ថាពរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសំណូមពរទៅដល់ប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ត្រូវបង្ការឲ្យខ្ជាប់ខ្ជួនជានិច្ច និង ត្រួតពិនិត្យឲ្យបានច្បាស់លាស់មុនចូលសម្រាក ឬធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ ជៀសវាងបង្កការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិជាយថាហេតុ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


