កីឡា
ភ្នំពេញក្រោន ត្រូវការឈ្នះ អង្គថាយហ្គឺរ ខណៈ បឹងកេត ស្វែងរកជ័យជម្នះលើ ណាហ្គាវើលដ៍ ដំបូងរដូវកាលនេះ
ការប្រកួតលីគបាល់ទាត់កំពូលកម្ពុជា រដូវកាលនេះ សម្រាប់ ដំណាក់កាលទី២ ជើងទី១ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពីចប់ដំណាក់កាលទី១។


គូដែលគួរឲ្យចាប់អារម្មណ៍ គឺ ភ្នំពេញក្រោន ត្រូវការឈ្នះ អង្គរថាយហ្គឺរ បន្ទាប់ពីចាញ់ ៣-៤ កាលពីជើងទី១។ ជាមួយគ្នានេះ បឹងកេត ប្តេជ្ញាបញ្ចប់កំណត់ត្រាមិនដែលឈ្នះលើ ណាហ្គាវើលដ៍ នៅរដូវកាលនេះ បន្ទាប់ពីជួបគ្នា ២ លើកកន្លងមក បានត្រឹមស្មើ១លើក និងចាញ់ ១ លើក។
វេលាម៉ោង ៦ ល្ងាច អង្គរថាយហ្គឺរ បើកទ្វារផ្ទះរបស់ខ្លួន ទទួលក្រុម ភ្នំពេញក្រោន នៅខេត្តសៀមរាប។ ជើងទី១ ភ្នំពេញក្រោន បានឈ្នះ ៣-០ ប៉ុន្តែជើងទី២ ពួកគេបានចាញ់ អង្គរថាយហ្គឺរ ៣-៤ ដូច្នេះការជួបគ្នាក្នុងដំណាក់កាលទី២នេះ ពួកគេត្រូវការពិន្ទុពេញជាចាំបាច់ទើបមានឱកាសកាន់តែច្រើនក្នុងការប្រជែងជើងឯកជាមួយ ព្រះខ័នរាជស្វាយរៀង។


នៅម៉ោងដំណាលគ្នានេះ បឹងកេត បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុម ណាហ្គាវើលដ៍។ កាលទី១ បឹងកេត បានត្រឹមស្មើ ណាហ្គាវើលដ៍ ១-១ និងជើងទី២ បានចាញ់ ០-២។ ពួកគេត្រូវការជម្រះបញ្ជីដើម្បីបង្កើតស្ថិតិល្អ។
នៅថ្ងៃសៅរ៍ វេលាម៉ោង ៦ ល្ងាចនេះដែរ ព្រះខ័នរាជស្វាយរៀង បើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម អឹមអូអាយ កំពង់ដេវ៉ា វេលាម៉ោង ៦ ល្ងាចដែរ។ ជួបគ្នា ២ ក្នុងដំណាក់កាលទី១ ព្រះខ័នរាជស្វាយរៀង ត្រូវបានកាត់ឲ្យឈ្នះ ៣-០ ដោយសារ កំពង់ដេវ៉ា ខុសបច្ចេកទេសកីឡាករលើទីលាន ដែលពេលនោះស្មើគ្នា ២-២ ក្នុងជើងទី១ និងជើងទី២ ព្រះខ័នរាជស្វាយរៀង ឈ្នះ ២-១។


កម្មវិធីប្រកួត
- អង្គរថាយហ្គឺរ vs ភ្នំពេញក្រោន
- បឹងកេត vs ណាហ្គាវើលដ៍
- ព្រះខ័នរាជស្វាយរៀង vs អឹមអូអាយ កំពង់ដេវ៉ា
តារាងចំណាត់ថ្នាក់
- លេខ១៖ ព្រះខ័នរាជស្វាយរៀង មាន ៥១ ពិន្ទុ (ឈ្នះ ១៧ ចាញ់ ៣)
- លេខ២៖ ភ្នំពេញក្រោន មាន ៤៦ ពិន្ទុ (ឈ្នះ ១៤ ស្មើ ៤ ចាញ់ ២)
- លេខ៣៖ អង្គរថាយហ្គឺរ មាន ៣៦ ពិន្ទុ (ឈ្នះ ១១ ស្មើ ៣ ចាញ់ ៦)
- លេខ៤៖ ណាហ្គាវើលដ៍ មាន ៣៥ ពិន្ទុ (ឈ្នះ ១០ ស្មើ ៥ ចាញ់ ៥)
- លេខ៥៖ បឹងកេត មាន ៣២ ពិន្ទុ (ឈ្នះ ៩ ស្មើ ៥ ចាញ់ ៦)
- លេខ៦៖ អឹមអូអាយ កំពង់ដេវ៉ា មាន ៣០ ពិន្ទុ (ឈ្នះ៨ ស្មើ ៦ ចាញ់ ៦)
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


