ព័ត៌មានជាតិ
កម្ពុជាផ្សព្វផ្សាយរបាយការណ៍ស្តីពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២
គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) កាលពីថ្ងៃទី២៥ខែកម្ភៈឆ្នាំ២០២៦បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញក្រោមអធិបតីភាព

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. ។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី លោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា លោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា និងតំណាងក្រសួងស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២៥០រូប។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២។

របាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី២ នេះ គឺត្រូវបានរៀបចំឡើង បន្ទាប់ពីការវាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី១ កាលពីឆ្នាំ២០១៦។

ឯកសារដ៏មានសារៈសំខាន់នេះគឺជាមូលដ្ឋានសម្រាប់ការរៀបចំយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា ដែលក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវអនុវត្តក្នុងការទប់ស្កាត់ និងបង្ក្រាប សកម្មភាពពាក់ព័ន្ធការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្នុងលក្ខណៈបុរេសកម្ម និងមានការទទួលខុសត្រូវ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


