សន្តិសុខសង្គម
នគរបាលចាប់ខ្លួនយុវជនម្នាក់បន្ទាប់ពីបានប្រើអំពើហិង្សាទាញកាំបិតកាប់លើម្ដាយបង្កើត
យុវជន វ័យ១៩ឆ្នាំម្នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងចាប់ខ្លួន បន្ទាប់ពីបានលើកកាំបិតខ្វែវកាប់ទៅលើម្ដាយបង្កើតបណ្ដាលឱ្យរងរបួសដៃឆ្វេងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នា២០២៦។

ករណីខាងលើកើតឡើងនៅភូមិដំណាក់កោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង វេលាម៉ោង ៣និង៣០នាទីរសៀល។ បន្ទាប់ពីចាប់ខ្លួនបញ្ជូនមកដល់អធិការដ្ឋាននគរបាល យុវជនខាងលើបានសារភាពថា មូលហេតុដែលបណ្ដាលឱ្យគេហ៊ានលើកកាំបិតកាប់ម្ដាយខ្លួនឯងនេះដោយសារខឹងម្ដាយជេរស្ដី និងក្រោមឥទ្ធិពលគ្រឿងញៀនផងដែរ។
ម្ដាយជនល្មើសអាយុ៤១ឆ្នាំ បានរងរបួសលើម្រាមដៃឆ្វេងដោយសារការកាប់របស់កូននេះ ខណៈនគរបាលបានសម្រេចបញ្ជូនជនសង្ស័យខាងលើទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


