សន្តិសុខសង្គម
ករណីប្លន់មាសជាង ៥០ តម្លឹង នៅខេត្តបាត់ដំបង ជារឿងប្រឌិត តាមពិតកូនចាញ់ល្បែងអនឡាញ យកមាសឪពុកម្ដាយលក់សងបំណុលគេ
ករណីចោរប្លន់មាស ៥៥ តម្លឹង នៅខេត្តបាត់ដំបង ពេលនេះ ស្នងការខេត្តបាត់ដំបង បានបើកការស៊ើបអង្កេត និងស្រាវជ្រាវឃើញថាគឺជារឿងប្រឌិតទាំងស្រុង ដោយការពិតបុគ្គលឈ្មោះ អ៊ុំ សុខចំរើន បានយកមាសរបស់ឪពុកម្ដាយទៅសងបំណុលគេ ព្រោះជំពាក់រឿងចាញ់ល្បែងអនឡាញ។


តាមសេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងបាត់ដំបង បានលេចឡើងនូវព័ត៌មានថា មានករណីចោរប្លន់លំនៅឋាន ចំនួន ២ ករណី ដាច់ដោយឡែកពីគ្នា ក្នុងអំឡុងពេលមិនដល់ ១ ម៉ោង ផង។
ឈ្មោះ អ៊ុំ សុខចំរើន ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានមុខរបរជាងស្លរំលាយមាស បានអះអាងថា ខ្លួនត្រូវជនសង្ស័យប្រើកាំបិតចាក់ខ្លួន ប្លន់មាសដុំ អស់ចំនួន ៥៥ តម្លឹង (ហាសិបប្រាំតម្លឹង)។

ដោយឡែក ស្ត្រីឈ្មោះ មៀន ម៉ារិយា អាយុ ៣៦ ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ក៏បានអះអាងថា ខ្លួនត្រូវជនសង្ស័យប្រើកាំបិតគំរាមប្លន់យកកាបូបដែលមានប្រាក់ដុល្លារ និងគ្រឿងអលង្ការផង ប្រមាណជាង ២០០០ ដុល្លារ (ពីរពាន់ដុល្លារ) នាថ្ងៃដដែលនេះ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ១-ករណីដែលថាចោរប្លន់មាស ចំនួន ៥៥ តម្លឹង គឺជារឿងប្រឌិតរបស់ឈ្មោះ អ៊ុំ សុខចំរើន តែម្នាក់ឯង ដោយការពិតខ្លួនយកមាសរបស់ឪពុកម្ដាយនេះ ទៅសងបំណុលគេ ព្រោះជំពាក់រឿងចាញ់ល្បែងអនឡាញ។ ២-ករណីដែលថាចោរប្លន់ប្រាក់ និងគ្រឿងអលង្ការនោះ គឺជារឿងប្រឌិតរបស់ស្ត្រីឈ្មោះ មៀន ម៉ារិយា ព្រោះខ្លួនខឹងនឹងប្តីរបស់ខ្លួន មានប្រពន្ធចុង ទើបប្រឌិតរឿងបែបនេះ ដើម្បីឲ្យប្ដីគិតគូរមករកខ្លួនវិញ។


សរុបមក ករណីផ្សព្វផ្សាយថា មានចោរប្លន់មាស និងប្រាក់ ទាំងកណ្តាលថ្ងៃ នៅក្រុងបាត់ដំបង ទាំង ២ ករណីនេះ គឺជារឿងប្រឌិតទាំងស្រុង ដែលការពិតមិនមានករណីចោរប្លន់នេះកើតមាននោះទេ។


ទោះជាបែបនេះក្ដី សមត្ថកិច្ចនគរបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសាមីខ្លួនដែលបានប្រឌិតព័ត៌មាននេះឡើង បង្កឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ធ្វើឲ្យការងារសន្តិសុខសង្គមនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ទទួលរងនូវភាពស្រអាប់ បង្កការភ័យខ្លាចដល់មហាជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងមកកាន់ខេត្តបាត់ដំបង ព្រោះតែព័ត៌មានបំពុលសង្គមបែបនេះ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


