សន្តិសុខសង្គម
អគ្គិភ័យបានឆេះអាហារដ្ឋានយីហោ B.A.T នៅកណ្ដាលក្រុងបាត់ដំបងយ៉ាងសន្ធោសន្ធៅ
ទីតាំងអាហារដ្ឋានមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ផ្សែងខ្មៅខ្មួលខ្មាញ់ អណ្ដែតទៅលើអាកាស បង្កមានការភ្ញាក់ផ្អើលសមត្ថកិច្ចនៃការិយាល័យអគ្គីភ័យបានចេញរថយន្តអន្តរាគមន៍បានទាន់ពេលវេលា។

ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចអាហារដ្ឋានមួយកន្លែងយីហោ B A T ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្បែរស្តុបរតនៈ។
បើតាមប្រភពនៅក្បែរទីនោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុនោះគេសង្កេតឃើញមានផ្សែងខ្មៅ ហុយឡើងយ៉ាងខ្លាំង ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចខាងលើនេះមានផ្ទះនិងហាងតូចៗលក់ដូរទំនិញនៅជាប់ៗគ្នាផងដែរ។


ដោយមានពលរដ្ឋខ្លះក៏បាននាំគ្នាជញ្ជូនឥវ៉ាន់និងសម្ភារៈក្នុងផ្ទះចេញមកទុកនៅថ្នល់ ដើម្បីឲ្យទ្រព្យសម្បត្តិទាំងនោះមានសុវត្ថិភាព បើទោះបីជាភ្លើងឆាប់ឆេះរៀលមកដល់ក៏ដោយ។ភ្លាមៗនោះដែរគេសង្កេតឃើញរថយន្តបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបានចេញប្រតិបត្តិការចំនួន ២ គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសង្កែចំនួន០១គ្រឿងផងដែរ បានបាញ់ពន្លត់និងទប់ស្កាត់បានទាន់ពេលវេលា។

បច្ចុប្បន្នស្ថានការណ៍ត្រូវបានគ្រប់គ្រងទាំងស្រុង និងទប់ស្កាត់មិនឱ្យរាលដាលទៅលំនៅដ្ឋានដទៃទៀតបានឡើយ ដោយនៅពេលនេះដែរសមត្ថកិច្ចកំពុងត្រួតពិនិត្យមើលអំពីដើមចមនៃការឆាបឆេះ ដើម្បីធ្វើកំណត់ហេតុនិងអត្តសញ្ញាណនៃម្ចាស់អាហារដ្ឋាននេះដែរ៕ អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


