ព័ត៌មានជាតិ
ស្នងការខេត្តបាត់ដំបង ដឹកនាំមន្ត្រីក្រោមឱវាទកាន់បិណ្ឌនៅវត្តដំរីស
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកជំទាវ រួមជាមួយនឹងមន្ត្រីក្រោមឱវាទជាច្រើនរូបបានរួមគ្នាជាឯកឆ័នកាន់វេននៅវត្តមួយកណ្ដាលក្រុងបាត់ដំបងដែលព្រះសង្ឃគង់ចាំព្រះវស្សានៅទីអារាមនារដូវបុណ្យភ្ជុំបិណ្ឌនេះ។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកជំទាវ បានចូលរួមធ្វើបុណ្យកាន់វេនទី៨ នៅក្នុងទីអារាមវត្តដំរីស ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីនគរបាលដែលមានវត្តមានក្នុងឱកាសនោះ គឺចាប់ពីស្នងការរង នាយការិយាល័យ នាយរងការិយាល័យអធិការ អធិការរងទាំង១៤ក្រុង ស្រុក និងមេបញ្ជាការ មេបញ្ជាការរង វីរៈការពារព្រំដែនគោកទាំង៤ បានចូលរួមកាន់វេនជាមួយគ្នាស្ថិតក្នុងបរិយាកាសអធឹកអធមក្រៃលែងដើម្បីចូលរួមចំណែកក្នុងការកសាងព្រះពុទ្ធសាសនាពិសេសគឺនៅរដូវកាន់វេនភ្ជុំបិណ្ឌនេះតែម្ដង។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានប្រគេនទេយ្យទាន និងទេយ្យវត្ថជាច្រើន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីទុកសម្រាប់កសាងសម្មិទ្ធិផលនានាក្នុងទីអារាមផងដែរ។
គួរបញ្ជាក់ដែរថា វត្តដំរីស នេះ គឺបានកសាងឡើងតាំងពីជំនាន់ “បាត់ដំបងសម័យលោកម្ចាស់” មកម្ល៉េះ ដែលទីតាំងនេះ គឺជាក្រោលដំរីរបស់ស្តេចកថាថន៕
អត្ថបទ៖ សោ និយមរ័ត្ន




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


