ព័ត៌មានជាតិ
ស្វែងយល់ពីតំបន់បឹងត្រកួន ដែលថៃលើកទូកុងតឺណ័ររំលោភចូលកាន់កាប់ទឹកដីខ្មែរជាង ៥៨៤ ហិកតា
តំបន់បឹងត្រកួនដែលយោធាថៃបានរំលោភចូលកាន់កាប់ដោយកម្រោល មានទីតាំងស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅក្បែរចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៥ និង ៥៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥៨។
តំបន់ប្រជុំជននេះមានចំនួន ៤ ភូមិ និងមុនសង្គ្រាមឈ្លានពានរបស់ថៃមានពលរដ្ឋខ្មែររស់នៅប្រមាណប្រមាណ ១ ៥២០ គ្រួសារស្មើចំនួនមនុស្ស ៥ ៧៣៥ នាក់។ នេះបើតាមប្រភពពីអាជ្ញាធរខេត្តបន្ទាយមានជ័យ។
ភូមិទាំង ៤ ដែលមានទីតាំងនៅក្នុងតំបន់បឹងត្រកួន មានភូមិត្រពាំងសំរោង ភូមិសាមគ្គី ភូមិបន្ទាយមានឫទ្ធិ និងភូមិផ្លូវបំបែក។

អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រាប់បណ្តាញសារព័ត៌មានថា មុនថៃឈ្លានពាន ក្នុងតំបន់នេះទាំងមូលមានពលរដ្ឋខ្មែររស់នៅយ៉ាងកុះករបង្កើតជាផ្ទះ និងអាជីវកម្មលក់ដូរយ៉ាងមមាញឹក ខណៈតំបន់នេះមានច្រកទ្វារតំបន់មួយសម្រាប់ធ្វើទំនាក់ទំនងជាមួយប្រទេសថៃ។
ភូមិសាស្រ្តនៅក្នុងតំបន់បឹងត្រកួន បច្ចុប្បន្នត្រូវបានយោធាថៃដាក់ទូកុងតឺណ័រ និងរាយបន្លាសលួសព័ទ្ធយកផ្ទះនិងដីធ្លីពលរដ្ឋខ្មែរ ខណៈអាជ្ញាធរបានជម្លៀសពលរដ្ឋមកស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្តកណ្តោល ដែលមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីទីតាំងប្រឈម។
ពាក់ព័ន្ធទឹកដីជាយដែននេះ លោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា ក្រោយសង្គ្រាមឈ្លានពាន ២១ ថ្ងៃ ថៃបានចូលកាន់កាប់តំបន់បឹងត្រកួនមានទំហំផ្ទៃដីរហូតដល់ ៥៨៤ ហិកតា។

លោកថា ថៃបានរាយបន្លាលួស ដាក់ទូរកុងតឺន័រ រួមទាំងកម្ទេចផ្ទះពលរដ្ឋខ្មែរបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ក្រោយការអនុវត្តបទឈប់បាញ់ចូលជាធរមាន។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters និង Fox News សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា កងកម្លាំងថៃបានចូលកាន់កាប់ជ្រៅទៅក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជាច្រើនហួសពីផែនទី ដែលថៃគូសជាឯកតោភាគីគ្មានការទទួលស្គាល់ពីអន្តរជាតិ។
សម្ដេចបានសង្កត់ធ្ងន់ថា «នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់»។
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ម្ដងហើយម្ដងទៀតថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


