ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ប្រេងឡើងថ្លៃប៉ុណ្ណឹង គ្រាន់ជាការលះបង់តូចតាចប៉ុណ្ណោះ ដើម្បីប្តូរជាមួយសន្តិភាពពិភពលោក
ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា បង្កក្តីបារម្ភជាសកល, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា៖ បើនិយាយទៅ ប្រេងឡើងថ្លៃនេះ គឺជាការលះបង់តូចតាចណាស់ ដើម្បីប្តូរជាមួយសន្តិភាពនិងសុវត្ថិភាពពិភពលោក។

បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី៨ខែមីនាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា៖ «តម្លៃប្រេងក្នុងរយៈពេលខ្លី ដែលនឹងធ្លាក់ចុះមកវិញយ៉ាងឆាប់រហ័ស នៅពេលការបំផ្លាញការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានបញ្ចប់ គឺជាការលះបង់តូចតាចបំផុតសម្រាប់សហរដ្ឋអាមេរិកនិងពិភពលោក ដើម្បីទទួលបានសុវត្ថិភាពនិងសន្តិភាព។ មានតែមនុស្សល្ងង់ប៉ុណ្ណោះ ដែលគិតផ្ទុយពីនេះ!»។
ការអះអាងរបស់លោកត្រាំ កើតឡើងចំពេលតម្លៃប្រេងបានហក់ឡើងខ្ពស់ហួស ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាលើកដំបូងតម្លៃប្រេងបានឈានដល់កម្រិតនេះ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។

តម្លៃប្រេង Oil futures របស់អាមេរិកបានកើនឡើង ១៨% ដល់ប្រហែល ១០៨ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ ខណៈប្រេងឆៅអាមេរិកបានឡើងដល់ ១១០ ដុល្លារក្នុងមួយបារ៉ែល កាលពីល្ងាចថ្ងៃអាទិត្យ។
ចំណែកតម្លៃប្រេង Brent ដែលជាសន្ទស្សន៍សកល បានកើនឡើង ១៦% ជិតដល់ ១០៨ ដុល្លារក្នុងមួយបារ៉ែល។
ពាក់ព័ន្ធបញ្ហានេះ លោក Homayoun Falakshahi អ្នកវិភាគស្រាវជ្រាវប្រេងឆៅឈានមុខគេនៅ Kpler បានលើកឡើងថា ប្រេងអាចនឹងឡើងថ្លៃដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែលនៅត្រឹមដំណាច់ខែមីនា ប្រសិនបើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Homuz មិនត្រូវបានបើកឡើងវិញទេនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


