ព័ត៌មានអន្ដរជាតិ
ផ្លូវការ! អ៊ីរ៉ង់ ជ្រើសតាំងកូនប្រុសលោក Ali Khamenei ឲ្យបន្តវេន មេដឹកនាំកំពូល
ទីបំផុតប្រទេសអ៊ីរ៉ង់ បានជ្រើសតាំងកូនប្រុសរបស់លោក Ayatollah Ali Khamenei ឈ្មោះ Mojtaba ឲ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលជាផ្លូវការហើយ។

តាមការផ្សាយរបស់ RT នៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦, កូនប្រុសទី២របស់លោក Ali Khamenei បានក្លាយជាមេដឹកនាំកំពូលអ៊ីរ៉ង់ទី៣ ចំពេលភ្លើងសង្គ្រាមជាមួយសហរដ្ឋអាមេរិកកាន់តែរីករាលដាលយ៉ាងសន្ធោសន្ធៅ ក្រោយឪពុករបស់ខ្លួនត្រូវបានអ៊ីស្រាអែល ធ្វើឃាត។
ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់ ដែលមានសមាជិក៨៨រូប បានបោះឆ្នោតគាំទ្រលើសពី៥៩សំឡេង ជ្រើសរើសបុរសវ័យ៥៦ឆ្នាំម្នាក់នេះ យ៉ាងប្រញាប់ប្រញាល់តាមរយៈប្រព័ន្ធអនឡាញ ដោយសារស្ថានភាពសង្គ្រាម និងការវាយប្រហារតាមអាកាសពីសំណាក់អាមេរិក និងអ៊ីស្រាអែល។

យ៉ាងណា ប្រធានាធិបតីអាមេរិកបានប្រកាសភ្លាមៗថា លោក Mojtaba Khamenei គឺជាមេដឹកនាំដែល «មិនអាចទទួលយកបាន» ខណៈលោកធ្លាប់និយាយហើយថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ត្រូវតែមានការយល់ព្រមពីអាមេរិក បើមិនដូច្នោះទេ នឹងមិនអាចកាន់តំណែងបានយូរអង្វែងឡើយ។
មិនត្រឹមប៉ុណ្ណឹង មុននេះ ត្រាំក៏ប្រកាសហើយដែរថា លោកចង់ចូលរួមក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ព្រោះលោកចង់បង្កើតឲ្យមានថ្នាក់ដឹកនាំថ្មីដែលធ្វើមិត្តជាមួយអាមេរិក នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ទីក្រុងតេហេរ៉ង់។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា អ៊ីស្រាអែល ធ្លាប់ប្រកាសក្តែងៗថា ខ្លួននឹងបន្តធ្វើឃាតអ្នកណាក៏ដោយ ឲ្យតែឡើងស្នងតំណែងមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធទី៤ខែមីនាថា៖ មេដឹកនាំរូបណាក៏ដោយ ឲ្យតែអ៊ីរ៉ង់តែងតាំងដើម្បីបន្តផែនការកម្ទេចអ៊ីស្រាអែល គំរាមកំហែងសហរដ្ឋអាមេរិក និងពិភពលោកសេរី ក៏ដូចជាបណ្ដាប្រទេសនៅក្នុងតំបន់និងធ្វើបាបប្រជាជនអ៊ីរ៉ង់ នោះនឹងក្លាយជាគោលដៅកម្ចាត់ចោល។ មិនថាបុគ្គលនោះមានឈ្មោះអ្វី ឬលាក់ខ្លួននៅទីណានោះទេ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


