Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​​ចោទអាមេរិកថា ព្យាយាមពុះ​​អ៊ីរ៉ង់ ធ្វើ​ឲ្យ​ចុះ​ខ្សោយ​​ដើម្បី «រឹបអូស​ធនធាន​ប្រេង»

បានផុស

នៅ

អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបំបែកសាធារណរដ្ឋអ៊ីស្លាម​មួយ​នេះ​​ និង​ឈាន​ជើង​ចូល​មក​គ្រប់គ្រង​ធនធានប្រេងរបស់ទីក្រុងតេហរ៉ង់ ចំពេលមានជម្លោះដែលកំពុងបន្តនៅអាស៊ីខាងលិច។ នេះបើយោងតាម news18 បានចុះផ្សាយកាលពីថ្ងៃចន្ទទី៩មីនា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេហេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចោទសហរដ្ឋអាមេរិក​ថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនមានគោលបំណងទទួលបានការគ្រប់គ្រងដោយ​ខុសច្បាប់លើទុនបំរុងថាមពលដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ីរ៉ង់ ហើ​យ​បន្ទាប់​មក អាមេរិក-អ៊ីស្រាអែល ក៏នឹង​រំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ និងធ្វើឲ្យប្រទេសចុះខ្សោយ។

លោក Baghaei បានអះអាងថា អ៊ីរ៉ង់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងការចរចាជាច្រើនលើក​ច្រើនសារ​ មុនពេល​នៃ​ការ​វាយ​ប្រហារ​បាន​កើត​ឡើង​​។ ជាក់ស្ដែង សេចក្តីថ្លែងការណ៍ដែលធ្វើឡើងប្រឆាំងនឹងអ៊ីរ៉ង់ដោយអាមេរិក និងអ៊ីស្រាអែល កំពុងបំផ្លាញដំណើរការការទូតដែលភាគីទាំងពីរបានខិតខំប្រឹងប្រែងអនុវត្តកន្លងមក។

អ្នកនាំពាក្យរូបនេះ បានបញ្ចាក់បន្ថែមថា៖​«ពួកគេមានគោលបំណងពុះ​ចែកប្រទេសរបស់យើង ដើម្បីកាន់កាប់ទ្រព្យសម្បត្តិប្រេងដោយខុសច្បាប់។ ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីផ្តល់ «យុត្តិកម្ម» សម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេ។ គោលបំណងចម្បងគឺរំលោភលើអធិបតេយ្យភាព កម្ចាត់ប្រជាជនរបស់យើង និងធ្វើឲ្យមនុស្សជាតិចុះខ្សោយ។ ការពិតទាំងអស់នេះច្បាស់ណាស់ ហើយពួកយើងក៏មិនចាំបាច់ពន្យល់លម្អិតនោះទេ»។

ការអះអាងរបស់ លោក Esmaeil កំពុងសំដៅទៅលើការប្រកាសថ្មីៗរបស់អ្នកនយោបាយអាមេរិកមួយចំនួនថា ការទទួលបានប្រេងអ៊ីរ៉ង់អាចជួយវ៉ាស៊ីនតោន ឲ្យគ្រប់គ្រងធនធានប្រេងភាគច្រើនរបស់ពិភពលោក។ នៅក្នុងនោះ សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ Lindsey Graham ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីត្រាំ បានលើកថា ប្រសិនបើ «របបអ៊ីរ៉ង់ដួលរលំ យើងនឹងមានមជ្ឈិមបូព៌ាថ្មី ហើយយើងនឹងរកលុយបានច្រើនជាងនេះ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម