ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌកំបូល ដាក់គ្រឿងចក្រឈូសកៀរផ្លូវជង្ហុកសំបុកមាន់ សម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ
កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានចាត់តាំងក្រុមការងារការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយអាជ្ញាធរសង្កាត់ឪឡោក និងភូមិពាក់ព័ន្ធ ចុះធ្វើការឈូសឆាយកៀរផ្លូវជង្ហុកសំបុកមាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


អាជ្ញាធរ បានឲ្យដឹងថា ដោយឃើញផ្លូវមួយចំនួនក្នុងមូលដ្ឋានខណ្ឌកំបូលរងនូវការខូចខាតដោយទឹកភ្លៀង ជង្ហុកតូច-ធំ សំបុកមាន់ ប៉ះពាល់ និងពិបាកធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមានការយកចិត្តទុកដាក់ពី លោក ឃឹម ស៊ុនសូដា ចាត់តាំងក្រុមការងារការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយអាជ្ញាធរសង្កាត់ឪឡោក និងភូមិពាក់ព័ន្ធ ដាក់គ្រឿងចក្រឈូសឆាយកៀរផ្លូវជង្ហុកសំបុកមាន់ទាំងនោះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួលធ្វើដំណើរ។


អាជ្ញាធរ បន្ថែមថា ការឈូសឆាយកៀរផ្លូវជង្ហុកខាងលើនោះមានចំនួន ៥ ខ្សែ ដែលស្ថិតក្នុងសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទ ៖ សុខា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


