កីឡា
កីឡារត់ប្រណាំងជាកីឡាមួយបង្កើនមិត្តភាពសាមគ្គីភាពពិសេសព្យាបាលជំងឺ Depression
លោក មេន ឌី ថាកីឡាអត្តពលកម្ម ឬកីឡារត់ប្រណាំងនេះជាកីឡាមួយជួយបង្កើនចំណងមិត្តភាពរវាងគ្នានិងគ្នា ថែមទាំងមានសាមគ្គីភាពទៀតផងពិសេសអ្នកដែលមានបញ្ហាផ្លូវចិត្ត (Depression) គួរព្យាយាមហ្វឹកហាត់សាកល្បងបាន។

លោក មេន ឌី
អ្នករត់ប្រណាំងមួយរូបនៅកម្ពុជាគឺលោក មេន ឌី ថាកីឡារត់នេះមានសារប្រយោជន៍ច្រើនចំពោះសុខភាព និងការរស់នៅប្រចាំថ្ងៃតែម្ដង។ កីឡារត់នេះមិនត្រឹមតែផ្ដល់ឲ្យមានសុខភាពល្អនោះទេ ពោលបានបង្កើតឲ្យមានទំនាក់ទំនងល្អក្នុងសង្គមតាមរយៈជួបជជែកផ្លាស់ប្ដូរយោបល់ល្អៗ និងចែករំលែកចំណេះដឹងគ្នាទៅវិញទៅអំពីការរត់ជាដើម។

លោក មេន ឌី
អ្នកផលិតមាតិការូបនេះបន្ថែមទៀតថា លោកលើកទឹកចិត្តចំពោះអ្នកមានបញ្ហាផ្លូវចិត្ត (Depression) ដែលព្យាយាមដកខ្លួនចេញពីសង្គម និងតែងតែនៅស្ងាត់តែម្នាក់ឯងៗនោះគួរសាកល្បងមកលេងកីឡារត់មួយនេះ ព្រោះអាចព្យាបាលឲ្យជាពីជំងឺនេះបាន។ លោកធ្លាប់ជួយអ្នកមានជំងឺនេះរួចហើយគឺអ្នកទាំងនោះថា បន្ទាប់ពីចូលរួមរត់លេងគឺបានស្គាល់មិត្តភ័ត្រ ស្គាល់គេឯង បានជជែកជាមួយអ្នករត់ដូចគ្នា និងចាប់ផ្ដើមមានក្ដីសង្ឃឹមឡើងវិញរហូតជាពីជំងឺនេះផងដែរ។

លោក មេន ឌី
បញ្ជាក់ដែរថា នាពេលបច្ចុប្បន្ននេះកីឡារត់ប្រណាំង ឬអត្តពលកម្មនេះមានការគាំទ្រច្រើននៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញ។ គេសង្កេតឃើញថារាល់ព្រឹត្តិការណ៍រត់ប្រណាំងមិនថាតូច-ធំ នោះទេតែងតែមានការចូលរួមច្រើនពីសាធារណៈជន។ លើសពីនេះគេឃើញមានបណ្ដាក្រុមរត់ធំៗមួយចំនួនព្យាយាមបង្កើតព្រឹត្តិការណ៍រត់កម្សាន្ត និងបែបសប្បុរសធម៌ក៏ច្រើនផងដែរបច្ចុប្បន្ន៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


