ព័ត៌មានជាតិ
លម្អិតបន្ថែម ម៉ូតូធំបុកគ្នាជាមួយម៉ូតូសង់បណ្តាលឱ្យម៉ូតូធំឆេះហ្មត់ របួសធ្ងន់មនុស្ស២នាក់
ខេត្តបន្ទាយមានជ័យ៖ ម៉ូតូធំសបុកគ្នាជាមួយម៉ូតូសង់ពេញទំហឹងលាន់ដូចរន្ទះបណ្តាលឱ្យម៉ូតូធំឆេះហ្មត់ សល់តែគ្រោងឆ្អឹង ឯម៉ូតូសង់ឆេះបន្តិបន្តួច បង្កឱ្យមនុស្ស២នាក់របួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ចំណុចផ្លូវបំបែក ច្រមុះជ្រូកដឺតាស្គូន ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២១។

នគរបាលស្រុកថ្មពួក បានប្រាប់ឱ្យដឹងថា ជនរងគ្រោះរបួសធ្ងន់មានឈ្មោះ រិ ខោវ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អ្នកបើកម៉ូតូម៉ាកហុងដាវេវ ធុនសេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ អ្នករួមដំណើរឈ្មោះ អែម នី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់បន្តទៀតថា នៅមុនពេលកើតហេតុ ម៉ូតូហុងដាវេវបានបើកពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុផ្លូវបំបែក បានបត់ស្របពេលនោះមានម៉ូតូធុនធំ១គ្រឿងម៉ាក BMWGS 120A ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HD.5556 បើកពីត្បូងទៅជើង ដោយឈ្មោះ លី ពីឆៃ ភេទប្រុស អាយុ៦៣ ឆ្នាំរស់នៅភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យទៅ បុកនឹងម៉ូតូវេវលាន់ដូចរន្ទះបណ្តាលឱ្យអ្នកបើកម៉ូតូហុងដាវេវរបួសបាក់ភ្លៅឆ្វេង និងអ្នករួមដំណើរបាក់ដៃឆ្វេង និងជើងឆ្វេង ចំណែកអ្នកបើកម៉ូតូធំ BMWGS 120A រងរបួសស្រាល ម៉ូតូឆេះខ្ទេច។

នគរបាលបានបញ្ជាក់ទៀតថា មូលហេតុបង្កឱ្យមានគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកម៉ូតូម៉ាវេវមិនប្រកាន់ស្តាំ ចំណែកម៉ូតូធំបើកមានល្បឿនលឿន។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ឯវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


