ព័ត៌មានជាតិ
ត្រីប៉ាសេអ៊ី និងប៉ាវ៉ាជាមុខម្ហូបពេញនិយមទេសចរមកខេត្តស្ទឹងត្រែង ខណៈផលត្រីក្នុងខេត្តបន្តកើនឡើង
បើតាមការអះអាងរបស់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានលើកឡើងពីកំណើនផលត្រីក្នុងខេត្តជាប់ដងទន្លេមេគង្គលើ ស្របពេលមានការផ្សព្វផ្សាយនិងការបង្ក្រាបការនេសាទខុសច្បាប់។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ផលត្រីក្នុងខេត្តស្ទឺងត្រែងមានការកើនឡើងជាងបណ្ដាឆ្នាំមុនៗ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ ក្នុងការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីការនេសាទខុសច្បាប់។

«កំណើនផលត្រីគឺមានការកើនឡើងជាងបណ្ដាឆ្នាំមុនៗ ដោយសារកម្លាំងមន្ត្រីជំនាញរបស់យើងបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងរដូវត្រីកូនគឺមិនឲ្យមានការនេសាទខុសច្បាប់។ យើងបានពន្យល់ប្រជាពលរដ្ឋថា ការដែលមិនចេញមកនេសាទរដូវត្រីកូនគឺជាការធានានិរន្តរភាពអំពីផលត្រី ដែលផ្តល់ផលជះមកវិញគឺពលរដ្ឋហ្នឹងឯង»។ លោក សរ សុពុត្រា បញ្ជាក់។
ការបំផ្លាញធនធានប្រៀបដូចជាការដាក់ទណ្ឌកម្មលើខ្លួនឯង ព្រោះវានឹងប៉ះពាល់ដល់ជីវភាពរស់នៅនៅថ្ងៃអនាគត។លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងទទួលស្គាល់ថា កន្លងទៅនៅមានសកម្មភាពល្មើសច្បាប់ខ្លះៗ ប៉ុន្តែស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ដោយសារការយល់ដឹងនិងការចូលរួមចំណែកពីប្រជាពលរដ្ឋជាមួយមន្ត្រីជំនាញ។


ជាមួយគ្នានេះ ឆ្លើយតបទៅសំនួររបស់ក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅផ្សព្វផ្សាយពីសក្ដានុពលខេត្តស្ទឹងត្រែងកាលពីសប្ដាហ៍មុនពាក់ព័ន្ធប្រភេទត្រីកម្រដូចជាត្រីប៉ាសេអ៊ី ដែលជាប្រភេទត្រីដ៏ល្បីប្រចាំទឹកដីខេត្តភូមិភាគឦសាននេះ លោក សរ សុពុត្រា បានបញ្ជាក់ថា ចំពោះប្រភេទត្រីកម្រនិងមានហានិភ័យដូចជា ត្រីប៉ាសេអី គឺនៅតែមានចំនួនថេរ មិនមានការថយចុះគួរឱ្យកត់សម្គាល់នោះទេ។ ដោយឡែកត្រីប៉ាវ៉ាដែលត្រូវបានចាត់ទុកថាជាត្រីដែលមានតម្លៃខ្ពស់ជាងគេ និងមានរសជាតិឆ្ងាញ់ក៏នៅមានចំនួននៅល្អហើយតម្លៃខ្ពស់ទៀត។
លោក សរ សុពុត្រា អះអាងថា សក្តានុពលទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តស្ទឹងត្រែង ក្រៅពីសំបូរតំបន់អេកូទេសចរណ៍ទាក់ទាញទេសចរមកកម្សាន្តគឺតាមរយៈមុខម្ហូបអាហារដែលធ្វើពីត្រីធំៗ។
«ខេត្តស្ទឹងត្រែងនេះគឺអត់មានប្រភេទត្រីតូចៗទេគឺត្រីចេញមកគឺធំៗ ដែលជាចំណុចទាក់ទាញទេសចរណ៍មួយរបស់ខេត្តជាប់ដងទន្លេនេះ»។ លោក សរ សុពុត្រា បញ្ជាក់។
ក្នុងនាមជាអាជ្ញាធរខេត្ត លោកនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋជៀសវាងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ដូចជាការឆក់ ព្រោះវាជាការបំផ្លាញធនធានធម្មជាតិ និងនាំឱ្យមានទណ្ឌកម្មផ្លូវច្បាប់ថែមទៀត៕
បន្តចុចអាន៖ ដល់រដូវត្រីបីប្រភេទមានតែខេត្តស្ទឹងត្រែងមិនសូវសម្បូរតម្លៃខ្ពស់កប់ពពក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


