Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទះពលរដ្ឋឡាវជាង ២ ០០០ខ្នង ខូចខាត ​ដោយសារព្យុះភ្លៀង លាយឡំជាមួយទឹកកកទាំងដុំៗ

បានផុស

នៅ

តាមការបញ្ជាក់ពីប្រទេសឡាវ, ការវាយប្រហារដោយព្យុះភ្លៀងដែលមានលាយឡំជាមួយទឹកកកទាំងដុំៗ កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យខូចខាតដល់ផ្ទះសម្បែងពលរដ្ឋជាង ២ ០០០ខ្នងក្នុងភូមិចំនួន៥។

(ប្រភព៖ Laotian Times)

កាសែត Laotian Times បានចេញផ្សាយនៅថ្ងៃអង្គារទី២៤ខែមីនាឆ្នាំ២០២៦ថា ព្យុះនេះវាយប្រហារពេញទំហឹងចំខ័ណ្ឌ Sikhottabong នៃទីក្រុង វៀងចន្ទន៍ កាលពីល្ងាចថ្ងៃអាទិត្យ ខណៈទិន្នន័យនៃការខូចខាតទើបបញ្ចេញនៅថ្ងៃអង្គារ។

ក្រៅពីបំផ្លាញផ្ទះសម្បែង ព្យុះក៏បង្កការខូចខាតដល់សាលារៀន៤ខ្នង ប្រាសាទមួយនិងផ្លូវថ្នល់ជាច្រើនខ្សែផងដែរ ហើយជាការឆ្លើយតប ក្រសួងការងារនិងសុខុមាលភាពសង្គមឡាវ បានបញ្ចេញថវិកាប្រហែល ៦៥ ០០០ដុល្លារ ដើម្បីជួយដល់គ្រួសារដែលរងគ្រោះ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺ ព្យុះនេះកើតឡើងក្រោយពេលព្រះមហាក្សត្រថៃ Vajiralongkorn និងមហេសី Suthida ទើបបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃនៅឡាវ ដែលជាព្រះរាជទស្សនកិច្ចលើកដំបូងបំផុតដោយស្តេចថៃក្នុងរយៈពេល៣២ឆ្នាំ។

ព្រះមហាក្សត្រថៃចុងក្រោយបង្អស់ដែលបំពេញទស្សនកិច្ចនៅប្រទេសឡាវ គឺព្រះបាទ Bhumibol Adulyadej ដែលយាងទៅជាមួយព្រះមហាក្សត្រី Sirikit ក្នុងខែមេសាឆ្នាំ១៩៩៤៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម