ព័ត៌មានអន្ដរជាតិ
មិនត្រឹមហ្គាហ្សានិងអ៊ីរ៉ង់ទេ នៅលីបង់ឯណោះ ក៏អ៊ីស្រាអែល សម្លាប់មនុស្ស ១ ០៧២នាក់ដែរ
ទោះកំពុងជាប់ដៃប្រយុទ្ធនៅអ៊ីរ៉ង់ផងនិងហ្គាហ្សាផងក៏ដោយ ប៉ុន្តែអ៊ីស្រាអែលនៅតែមិនខ្វល់ ដោយកងកម្លាំង IDF នៅតែធ្វើសង្គ្រាមក្នុងប្រទេសលីបង់ សម្លាប់ទាំងមនុស្សជាង១០០០នាក់ទៀត។

យោងតាមក្រុមឃ្លាំមើលមជ្ឈិមបូព៌ា ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលលីបង់កាលពីថ្ងៃអង្គារទី២៤ខែមីនាឆ្នាំ២០២៦ ចាប់តាំងពីការផ្ទុះសង្គ្រាមថ្មីនៅថ្ងៃទី២ខែមីនាមក អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋខ្លួនចំនួន ១ ០៧២នាក់ ខណៈ២ ៩៦៦នាក់ទៀតរងរបួស។
កាលពីថ្ងៃចន្ទ តួលេខមនុស្សស្លាប់នៅត្រឹម ១ ០៣៩នាក់ប៉ុណ្ណោះ ដែលនេះមានន័យថា មនុស្ស៣៣នាក់ទៀត បានបាត់បង់ជីវិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

ក្រៅពីជនរងគ្រោះហើយនោះ វិបត្តិមនុស្សធម៌នៅលីបង់ ក៏បានឈានដល់កម្រិតអាសន្នផងដែរ ដោយមនុស្សជាងមួយលាននាក់ កំពុងបាត់បង់ទីជម្រក និងភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
សូមជម្រាបថា ជម្លោះនៅលីបង់ គឺជាផ្នែកមួយនៃសង្គ្រាមក្នុងតំបន់ដែលមានទ្រង់ទ្រាយធំជាងមុន ពាក់ព័ន្ធនឹងការវាយលុកផ្នែកយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។

ថ្មីៗនេះ អ៊ីស្រាអែល បានបង្កើនការវាយប្រហារខ្លាំងមែនទែននៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ជាពិសេសនៅជ្រលង Beqaa និងជាយក្រុងភាគខាងត្បូង រដ្ឋធានីបេរូត។
មានរបាយការណ៍អំពីជនរងគ្រោះ នៅក្នុងទីប្រជុំជននានាដូចជា Bashamoun, Tayr Debba និងជំរំជនភៀសខ្លួន Mieh Mieh ហើយការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ត្រូវបានរាយការណ៍លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានអគារលំនៅដ្ឋាន និងស្ពាន Dalafa ដែលឆ្លងកាត់ទន្លេ Litani ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


