ព័ត៌មានអន្ដរជាតិ
ត្រាំ ទទួលស្គាល់ថា យន្តហោះចម្បាំងអាមេរិក ពិតជាធ្លាក់មែន ប៉ុន្តែអត់ប៉ះពាល់ដល់ការចរចាជាមួយអ៊ីរ៉ង់ទេ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ជាផ្លូវការថា យន្តហោះចម្បាំងពិតជាធ្លាក់មែន ប៉ុន្តែនោះគឺជាប្រភេទ F-15 មិនមែន F-35 ដូចការអះអាងរបស់អ៊ីរ៉ង់ទេ ហើយបញ្ជាក់ទៀតថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ។

តាមការផ្សាយរបស់ The Guardian នៅថ្ងៃសៅរ៍ទី៤ខែមេសាឆ្នាំ២០២៦, នៅពេលត្រូវបានអ្នកកាសែតសួរថាតើហេតុការណ៍នេះ អាចប៉ះពាល់ដល់ការចរចាជាមួយអ៊ីរ៉ង់ដែរឬទេ? លោកត្រាំឆ្លើយថា៖ «អត់ទេ! អត់ប៉ះពាល់អ្វីទេ វាគឺសង្គ្រាម យើងកំពុងមានសង្គ្រាម»។
យន្តហោះចម្បាំង F-15E Strike Eagle ត្រូវអ៊ីរ៉ង់បាញ់ទម្លាក់នៅកណ្តាលប្រទេស កាលពីថ្ងៃសុក្រ ដោយក្នុងនោះអាកាសយានិកម្នាក់ក្នុងចំណោមពីរនាក់ ត្រូវបានរកឃើញនិងជួយសង្គ្រោះ នៅសល់ម្នាក់ទៀតមិនទាន់ដឹងដំណឹង។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ច្បាស់ឡើយថាតើយន្តហោះ ត្រូវបាញ់ទម្លាក់នៅទីតាំងណាឲ្យប្រាកដ។
យន្តហោះចម្បាំង F-15E Strike Eagle ផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារ ក្នុងមួយគ្រឿង ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។

វាអាចហោះហើរក្នុងកម្ពស់ទាប និងបំពាក់ដោយប្រព័ន្ធរ៉ាដាដែលអាចចាប់សញ្ញាគោលដៅលើដីពីចម្ងាយបានយ៉ាងល្អ។
រូបភាពនៃបំណែកយន្តហោះដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ចែកចាយ ត្រូវបានអ្នកវិភាគអាកាសចរណ៍កំណត់អត្តសញ្ញាណថា គឺពិតជាយន្តហោះប្រភេទ F-15E មែន ព្រោះមានជាប់នូវនិមិត្តសញ្ញារបស់កងពលហោះហើរលេខ៤៨ ដែលមានមូលដ្ឋាននៅ RAF Lakenheath ក្នុងចក្រភពអង់គ្លេស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


