Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាល មានឱកាសការងារជិត ២ម៉ឺនកន្លែង កំពុងរង់ចាំអ្នកស្វែងរកការងារ និងអតីតពលករ

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសកាលពីពេលថ្មីៗនេះថា ខេត្តកណ្ដាលមានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សព្វផ្សាយរបស់ក្រសួង គិតត្រឹមថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៦ ខេត្តកណ្ដាលមានឱកាសការងារចំនួន ១៨,៤១៩ កន្លែង ដែលកំពុងរង់ចាំបងប្អូនអតីតពលករ និងអ្នកស្វែងរកការងារ ក្នុងវិស័យដូចជា ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនេះ អ្នកចាប់អារម្មណ៍អាចស្វែងរកព័ត៌មានលម្អិតដូចជា លេខទំនាក់ទំនង ឈ្មោះរោងចក្រ និងប្រភេទការងារ តាមរយៈខិតបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយ។

បន្ថែមពីនេះ ក្រៅពីការទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ និងសហគ្រាស អ្នកស្វែងរកការងារ ជាពិសេសអតីតពលករ អាចទាក់ទងទៅកាន់ប្រព័ន្ធទំនាក់ទំនងបន្ទាន់លេខ ១២៩៧ ដើម្បីឲ្យក្រុមការងារក្រសួងជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម