ព័ត៌មានអន្ដរជាតិ
WHO ព្រួយបារម្ភខ្លាំងអំពីលទ្ធភាពនៃការវាយប្រហារលើរោងចក្រនុយក្លេអែរអ៊ីរ៉ង់ដែលនឹងបង្កគ្រោះថ្នាក់ដល់មនុស្សរាប់ជំនាន់
នាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus សម្តែងការព្រួយបារម្ភពីគ្រោះថ្នាក់នៃរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន ABC News ផ្សាយថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ការបង្ហោះមួយនៅលើបណ្តាញសង្គម X លោក Tedros Adhanom Ghebreyesus និយាយថា៖ « ខ្ញុំចូលរួមជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្នុងការបង្កើននៃការជូនដំណឹងពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់។ ឧប្បត្តិហេតុចុងក្រោយបំផុតដែលពាក់ព័ន្ធនឹងរោងចក្រថាមពលនុយក្លេអ៊ែរនៅទីក្រុង Bushehr គឺជាការរំលឹកយ៉ាងច្បាស់មួយថា បញ្ហានេះអាចបង្កឱ្យមានគ្រោះថ្នាក់នុយក្លេអ៊ែរ បណ្តាលឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសបំផ្លិចបំផ្លាញមនុស្សជំនាន់ក្រោយៗទៀត»។
លោកបន្តថា៖ « ថ្ងៃនីមួយៗនៃជម្លោះកំពុងកើនឡើង បង្កជាហានិភ័យនិងការគំរាមកំហែងកាន់តែខ្លាំងឡើង។ យើងត្រូវតែបន្ថយភាពតានតឹងចាប់ពីឥឡូវនេះ។ ចំណែកការជ្រើសរើសយកសន្តិភាពគឺជាថ្នាំដ៏ល្អបំផុត»។

ចំណែក ភ្នាក់ងារ IAEA និយាយថា បុគ្គលិកការពារនៅទីតាំងនុយក្លេអ៊ែរត្រូវបានសម្លាប់ដោយបំណែកគ្រាប់រំសេវ ហើយអគារមួយនៅនឹងកន្លែងរងផលប៉ះពាល់ដោយរលកឆក់និងបំណែក។
ការបង្ហោះមួយរបស់ IAEA លើបណ្តាញសង្គម X ថា៖ « យើងទទួលដំណឹងពីសារព័ត៌មានរដ្ឋអ៊ីរ៉ង់ថា គ្រាប់រំសេវមួយបានវាយប្រហារនៅជិតបរិវេណរោងចក្រនុយក្លេអែរនៃក្រុង Bushehr NPP នៅព្រឹកនេះ(ថ្ងៃទី៥ ខែមេសា) វាជាឧប្បត្តិហេតុដដែលលើកទី ៤ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ»។
ភ្នាក់ងារ IAEA បន្តថា៖ « បុគ្គលិកការពាររូបវន្តម្នាក់នៅទីតាំងនោះត្រូវបានសម្លាប់ដោយបំណែកគ្រាប់រំសេវ ហើយអគារមួយនៅនឹងកន្លែងត្រូវរងផលប៉ះពាល់ដោយរលកឆក់ តែវាមិនមានការកើនឡើងនៃកម្រិតវិទ្យុសកម្មនោះទេ»។
មិនតែប៉ុណ្ណោះ លោក Rafael Mariano Grossi អគ្គនាយកនៃ IAEA សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីឧប្បត្តិហេតុដែលបានរាយការណ៍ខាងលើ។
លោកបន្តអំពាវនាវម្តងហើយម្តងទៀត ទទូចឱ្យភាគីទាំងអស់អត់ធ្មត់ផ្នែកយោធាជាអតិបរមា ដើម្បីជៀសវាងហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


