កីឡា
មកស្គាល់កីឡាការិនីបរទេស ៤ នាក់របស់ក្រុមនារី ព្រះខ័នរាជស្វាយរៀង ទើបប្រកាសថ្មី
ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង បានចាប់ផ្តើមពង្រឹងក្រុមដើម្បីប្រជែងជើងឯកលីគនារីរដូវកាលថ្មីតាមរយៈការតែងតាំងគ្រូបង្វឹក គ្រូជំនួយ អ្នកចាត់ការ និងកីឡាការិនីបរទេស បន្ថែមលើកីឡាការិនីក្នុងស្រុក។
គិតត្រឹមរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ ក្លិបបានប្រកាសជាផ្លូវការអំពីសមាសភាពកីឡាការិនីជាច្រើនរូប ក្នុងនោះមានកីឡាការិនីបរទេសចំនួន ៤ រូបដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង។ កីឡាការិនីបរទេសទាំង ៤ នាក់មកពីប្រទេសផ្សេងគ្នា និងមានតួនាទីលេងខុសៗគ្នា។

ក្រុមនារីព្រះខ័នរាជស្វាយរៀង បានពង្រឹងជើងក្រោមតាមរយៈការនាំចូលខ្សែការពារសញ្ជាតិតួកគី Bilmez Gamz អាយុ ២៩ ឆ្នាំ និងកីឡាការិនី Akasheeh Doris អាយុ ២០ ឆ្នាំដែលជាកីឡាការិនីជម្រើសជាតិហ្គាណា។ ជាមួយគ្នានេះ កីឡាការិនី Preeti Rai អាយុ ២០ឆ្នាំ ដែលជាកីឡាការិនីជម្រើសជាតិនេប៉ាល់ លេងក្នុងតួនាទីជាខ្សែបម្រើកណ្តាល និងខ្សែប្រយុទ្ធប្រអប់សញ្ជាតិកុងហ្គោ Dikisha Bushiri Esther អាយុ ២៧ ឆ្នាំ។
ជាមួយគ្នានេះ កីឡាការិនីកម្ពុជាដែលត្រូវបានប្រកាសថ្មីមានដូចជាកីឡាការិនី មាស ម៉ាលីយ៉ា, ចន ជីតា, កុយ ម៉ានូ, ឈៀប ដាណែត និងកីឡាការិនី រិន ដាណេ។ ចំណែកកញ្ញា សន ម៉ូនីកា បានក្លាយជាអ្នកចាត់ការក្រុម ក្រោមការដឹកនាំរបស់គ្រូបង្គោល សំ វ៉ាន់ដេត ដោយមានគ្រូជំនួយលោក ឡាយ រស្មី និង សំអឿន ពិដោរ ព្រមទាំងលោក អោម ឧត្តម ជាគ្រូអ្នកចាំទី។
កីឡាការិនីបរទេស
- កីឡាការិនីនេប៉ាល់ Preeti Rai អាយុ ២០ ឆ្នាំ ជាខ្សែបម្រើកណ្តាល មកពីក្រុម Etihad Women FC ប្រទេស ហ្ស៊កដានី
- កីឡាការិនីកុងហ្គោ Dikisha Bushiri Esther អាយុ ២៧ ឆ្នាំ ជាខ្សែប្រយុទ្ធ មកពីក្រុម TP Mazembe ប្រទេសកុងហ្គោ
- កីឡាការិនីតួកគី Bilmez Gamz អាយុ ២៩ ឆ្នាំ ជាខ្សែការពារ
- កីឡាការិនីហ្គាណា Akasheeh Doris អាយុ ២០ ឆ្នាំ ជាខ្សែការពារ មកពីក្រុម Northern Ladies FC ប្រទេសហ្គាណា




អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


