ព័ត៌មានអន្ដរជាតិ
ត្រឹម១០នាទី យន្តហោះចម្បាំងអ៊ីស្រាអែល៥០គ្រឿង ទម្លាក់គ្រាប់បែកជាង ១៦០គ្រាប់នៅ លីបង់
ដ្បិតអាមេរិកនិងអ៊ីរ៉ង់ មានបទឈប់បាញ់ជាមួយគ្នា ប៉ុន្តែងាកទៅមើលសង្គ្រាមមួយទៀតនៅលីបង់ គឺកងទ័ពអ៊ីស្រាអែលមិនព្រមឈប់ឡើយ ខណៈបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Times of Israel, កាលពីថ្ងៃពុធកន្លងទៅ កងទ័ពរបស់លោក Benjamin Netanyahu បានបើកប្រតិបត្តិការយោធាយ៉ាងចាស់ដៃ ដោយបាញ់សម្រុកនិងទម្លាក់គ្រាប់បែកជាង១៦០គ្រាប់ ពីយន្តហោះចម្បាំងចំនួន៥០គ្រឿង វាយប្រហារ១០០គោលដៅ ក្នុងរយៈពេលត្រឹម១០នាទី។

ព័ត៌មាននេះក៏ត្រូវបានបញ្ជាក់ដោយកងទ័ព IDF ផងដែរ ដោយអះអាងថា ខ្លួនពិតជាទម្លាក់គ្រាប់បែកបំផ្ទុះទីតាំងក្រុមហេសបូឡាជាង១០០កន្លែងមែន ដោយកម្ទេចមជ្ឈមណ្ឌលបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងៗ ក្នុងរដ្ឋធានីបេរូត ជ្រលងបេកា និងតំបន់ភាគខាងត្បូងប្រទេសលីបង់។
របាយការណ៍នេះកើតឡើងស្របពេល តួលេខចុងក្រោយ ដែលបញ្ចេញដោយក្រសួងសុខាភិបាលលីបង់បានបង្ហាញថា មនុស្សសរុប៣០៣នាក់ ត្រូវសម្លាប់និង ១ ១៥០នាក់ រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រឹមមួយថ្ងៃពុធ។

យោងតាមទិន្នន័យបញ្ចេញនៅព្រឹកថ្ងៃសុក្រ និងផ្សាយដោយ AFP, ក្នុងចំណោមមនុស្សស្លាប់ទាំង៣០៣នាក់នោះ គឺបូករួមទាំងស្រ្តី៧១នាក់ កុមារ៣០នាក់និងមនុស្សចាស់៩នាក់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះព្រមានថា តួលេខអាចកើនលើសនេះទៀត ព្រោះនៅមានមនុស្សច្រើននាក់ កំពុងជាប់ក្នុងគំនរអគារបែកបាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


