Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមមួយថ្ងៃ អ៊ីស្រាអែល ​សម្លាប់មនុស្ស ៣០៣នាក់និងរបួស ១ ១៥០នាក់នៅលីបង់

បានផុស

នៅ

តួលេខចុងក្រោយ ដែលបញ្ចេញដោយក្រសួងសុខាភិបាលលីបង់បានបង្ហាញថា មនុស្សសរុប៣០៣នាក់ ត្រូវសម្លាប់និង ១ ១៥០នាក់ រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រឹមមួយថ្ងៃពុធ។

(រូប៖ Reuters)

យោងតាមទិន្នន័យបញ្ចេញនៅព្រឹកថ្ងៃសុក្រ និងផ្សាយដោយ AFP, ក្នុងចំណោមមនុស្សស្លាប់ទាំង៣០៣នាក់នោះ គឺបូករួមទាំងស្រ្តី៧១នាក់ កុមារ៣០នាក់និងមនុស្សចាស់៩នាក់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះព្រមានថា តួលេខអាចកើនលើសនេះទៀត ព្រោះនៅមានមនុស្សច្រើននាក់ កំពុងជាប់ក្នុងគំនរអគារបែកបាក់។

(រូប៖ Reuters)

តួលេខនេះគឺជាការ Update ពីតួលេខចាស់កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដែលក្រសួងអះអាងថា មានមនុស្សស្លាប់ ២៥៤នាក់ និងរបួស ១ ១៦៥នាក់។

សូមជម្រាបជាថ្មី កាលពីថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបណ្តាក់គ្នាជាង១០០លើក នៅទូទាំងប្រទេសលីបង់ ជាពិសេសទម្លាក់គ្រាប់បែកលើតំបន់ពាណិជ្ជកម្មនិងកន្លែងមានប្រជាជនរស់នៅកកកុញកណ្តាលទីក្រុង បេរូត។

(រូប៖ Reuters)

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz និយាយថា ការវាយប្រហារនេះគឺគ្រាន់តែកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម ហេសបូឡា ប៉ុណ្ណោះ។

សរុបមក ចាប់តាំងពីការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា កាលពីថ្ងៃទី ២ ខែមីនាមក ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១ ៨៨៨ នាក់ស្លាប់ និង ៦ ០៩២ នាក់ទៀតរងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម