ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី អរគុណអ្នកធាក់ស៊ីក្លូចំពោះស្មារតីខ្មែរស្រឡាញ់ខ្មែរ ចំណាយថវិកា សម្ភារឧបត្ថម្ភយោធិនជួរមុខ ជនភៀសសឹក
អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអ្នកធាក់ស៊ីក្លូនៅកម្ពុជា ដែលបានចំណាយជាថវិកាក្តី សម្ភារក្តី ឧបត្ថម្ភជូនដល់វីរយុទ្ធជនជួរមុខ រួមទាំងជនភៀសសឹក ដែលនេះជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីខ្មែរស្រឡាញ់ខ្មែរ។ លោកជំទាវបណ្ឌិត ថ្លែងដូច្នេះ ក្នុងជំនួបសំណេះសំណាលជាមួយសមាជិក នៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងផ្ដល់អំណោយមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន នាព្រឹកថ្ងៃទី១២ ខែមេសា ក្នុងឱកាសអបអរឆ្នាំថ្មី ក៏ដូចជារលឹកដឹងគុណដល់អ្នកធាក់ស៊ីក្លូ ដែលបានចូលរួមថែរក្សានូវស៊ីក្លូកម្ពុជា។

លោកជំទាវបណ្ឌិតបន្តថា ក្នុងឱកាសជួបសំណេះសំណាលនេះ គឺមានគោលបំណង៣ធំៗ ក្នុងនោះគឺ ទី១. ការជួបសំណេះសំណាលសួរសុខទុក្ខ និងការផ្ដល់អំណោយជូនសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា, ទី២. ការនាំក្រុមយុវតីជាសមាគមកាយឫទ្ធិនារីកម្ពុជាមកឃើញផ្ទាល់ ពីការលំបាករបស់លោកតា លោកអ៊ំ និងលោកពូៗជាអ្នកធ្លាក់ស៊ីក្លូ ដើម្បីខិតខំរកថវិកា សម្រាប់ផ្គត់ផ្គងគ្រួសារ និងទី៣. ការចូលរួមពីសមាជិកកាយឫទ្ធិនារីកម្ពុជា រួមគ្នាធ្វើសេចក្តីល្អ ជួយដល់អ្នកមានការលំបាក។

គួររម្លឹកថា សម្ដេតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា កាលពីឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់នូវជីវភាពរស់នៅជូនដល់លោកតា លោកអ៊ំ លោកពូ បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ។ បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៣៨៣នាក់ កំពុងប្រកបរបរធាក់ស៊ីក្លូ ដោយរាជរដ្ឋាភិបាលបានជួយឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ ឯកសណ្ឋាន បណ្ណមូលនិធិសុខាភិបាលប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ការឧបត្ថម្ភជូនក្រុមគ្រួសារ របស់សមាជិកដែលទទួលមរណភាព ការផ្លាស់ប្តូរវេនគ្នាដឹកភ្ញៀវទេសចរក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ រួមទាំងជំនួយបច្ចេកទេសក្នុងការជួសជុលថែទាំស៊ីក្លូ យ៉ាងទៀងទាត់ផង។

គួរកត់សម្គាល់ថា ចលនាឧបត្ថម្ភគ្រឿងបរិភោគ ថិវកា និងសម្ភារ ជូនយោធិន ជនភៀសសឹក ពីសំណាក់ពលរដ្ឋខ្មែរគ្រប់ស្រទាប់ បានកើតមានឡើងក្នុងទំហំធំធេង បន្ទាប់ពី យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅចុងខែឧសភា ឆ្នាំ២០២៥។ ចលនានេះ កាន់តែសកម្មខ្លាំងឡើង នៅពេលដែលយោធាថៃបើកការវាយប្រហារដោយខុសច្បាប់ឈ្លានពានមកលើកម្ពុជាទ្រង់ទ្រាយធំជាលើកទី១ នៅចុងខែកក្កដា និងទ្រង់ទ្រាយធំ និងរយៈពេលវែងនៅខែធ្នូ ចុងឆ្នាំ២០២៥។ ក្រោយមកទោះបីលែងមានការផ្ទុះអាវុធរវាងកងទ័ពទាំងសងខាងនៅព្រំដែនលែងមានក៏ពិតមែន ក៏ប៉ុន្តែចលនាឧបត្ថម្ភជូនយោធិន និងជនភៀសសឹកនៅតែបន្តដដែល៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


