ព័ត៌មានជាតិ
៣ថ្ងៃនៃបុណ្យចូលឆ្នាំ សំរាម ៧ ១៣៤ តោននៅភ្នំពេញ ត្រូវបានប្រមូល៖ អ្នកនាំពាក្យថា ចំនួននេះថយចុះ ព្រោះពលរដ្ឋចេះទុកដាក់ និងបន្ថយការប្រើថង់ប្លាស្ទិក
ការប្រមូលទុកដាក់សំរាមយកទៅទុកដាក់នៅទីលាន បានចំនួន ២ ១៩០.៤៥តោន ថយចុះ៤៨% ធៀបនឹងបរិមាណសំរាមប្រមូលបានប្រចាំថ្ងៃនៅថ្ងៃធម្មតា ក្នុងអំឡុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ យោងតាមទិន្នន័យរបស់សេវាប្រមូលសំរាម និងអាជ្ញាធរ បរិមាណសំរាមនៅរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បានបង្ហាញនូវសញ្ញាវិជ្ជមាន តាមរយៈការថយចុះគួរឱ្យកត់សម្គាល់។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា សរុបទាំង៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ សំរាមចំនួនជាង ៧ ១៣៤ តោន ត្រូវបានប្រមូលទុកដាក់ទៅទីលានទុកដាក់សំរាមនៅក្នុងរាជធានីភ្នំពេញ។ ដោយឡែកនៅថ្ងៃធម្មតាការប្រមូលទុកដាក់សំរាមដែលបញ្ចេញដោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុនប្រមូលសំរាមទាំង៣ មានប្រមាណ ពី៤០០០តោន ទៅ៤៥០០តោនក្នុង១ថ្ងៃ ហើយនៅសរុបទូទាំងប្រទេស សំរាមជាង ១ម៉ឺនតោន ត្រូវបានប្រមូលទុកដាក់ទៅទីលានជារៀងរាល់ថ្ងៃ ហើយក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។

លោក ខ្វៃ អាទិត្យា អះអាងថា ការថយចុះនេះកើតឡើងដោយសារការចូលរួមចំណែក យ៉ាងសកម្មរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ លោកថា ការចូលរួមទាំងនេះមិនត្រឹមតែជួយឱ្យទីក្រុង ទីប្រជុំជន តាមមូលដ្ឋាន និងតាមដងផ្លូវ មានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានកម្ពុជា ជាពិសេសការជំរុញចលនាឆ្ពោះទៅការរៀបចំផ្ទះរបស់យើង ប្រទេសកម្ពុជា មាន«ភាពស្អាត តាមរយៈយុទ្ធនាការផ្សេងៗដូចជា “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ«ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក» ដែលបានដាក់ចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា កម្ពុជាត្រូវការពង្រឹងការចូលរួមបន្ថែមទៀត ដើម្បីប្រែក្លាយសកម្មភាព ទៅជាចលនា ដើម្បីការផ្លាស់ប្តូរផ្នត់គំនិត របស់ប្រជាពលរដ្ឋ បង្កើនចូលរួមគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ធ្វើការញែកសំរាម ការកែច្នៃសំរាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


