ព័ត៌មានជាតិ
ករណីគប់ឡានទំនើបនៅម្ដុំវត្តភ្នំ៖សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៦នាក់ និងបន្តស្វែងរកបក្ខពួក
ក្រុមក្មេងទំនើងដែលធ្វើសកម្មភាពវាយនិងគប់រថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ បណ្តាលឲ្យរងការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងម៉ូតូ១គ្រឿង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌឃាត់ខ្លួនបានចំនួន៦នាក់ហើយ។ នេះបើតាមការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ក្រុមព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៨ ខែមេសា។

តាមប្រភពដដែលក្មេងទំនើងចំនួន៦នោះមានដូចជា១-ម៉ាន់ ទ្បុងថាដា វ័យ១៧ឆ្នាំ, ២- ឯក សុខមាន វ័យ១៧ឆ្នាំ, ៣ -សុខ ជា វ័យ១៨ឆ្នាំ, ៤- ឆុន រ៉ាយុទ្ធ វ័យ១៧ឆ្នាំ, ៥- នី សាគី វ័យ២០ឆ្នាំ និង៦-នី រ៉ាវី វ័យ២០ ដែលសមត្ថកិច្ចឃាត់ខ្លួនករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្មេងទំនេីង (វាយ និងគប់កំទេចរថយន្ត នៅចំណុច ហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោងប្រហែល៧ និង៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។
វត្ថុតាងចាប់យកតរួមមានទី១-ដុំថ្មចំនួន០៤ដុំ, ២-ផ្លាកលេខរថយន្តចំនួន០១បន្ទះ។
ក្មេងទំនើងទាំង៦នាក់នេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ និងអនុវត្តតាមនីតិវិធី ព្រមទាំងកំពុងបន្តស្វែងរកបក្សពួកមួយចំនួនបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


